បរទេស៖ Real Betis មានបំណងចង់ចុះកុងត្រាខ្ចីជើងខ្សែប្រយុទ្ធ Odion Ighalo ពីក្រុមបិសាចក្រហម Man United ស្របពេលកិច្ចសន្យាកីឡាករវ័យ ៣១ ឆ្នាំនៅ Old Trafford និងត្រូវអស់សុពលភាពពីក្លឹប Shanghai Shenhua នៅ​ចុងខែមករានេះ​ ស្របពេលក្រុមកំពុងឈរនៅកំពូលតារាងក្របខណ្ឌ Premier League មិន​មានបំណង​បន្តកិច្ច​សន្យា​ថ្មីអោយក្រុម។

Odion Ighalo agent confirms Manchester United transfer situation -  Manchester Evening News

ដូច្នេះកីឡាករអន្តរជាតិនីហ្សេរីយារូបនេះអាចវិលត្រឡប់ទៅលីកកំពូលចិនវិញនៅខែកុម្ភៈ​ ប៉ុន្តែយោងប្រភព​ពត៌មាន​​អេស្បាញ Estadio Deportivo បានចុះផ្សាយថា Ighalo គ្មានបំណងត្រលប់ទៅលេង​នៅលីកកំពូល​ចិន ​Chinese Super League វិញនោះទេ។

Manchester United's Ighalo can't wait to play against Watford in FA Cup  third round | Goal.com

ប្រភពខាងលើបន្តថាក្លឹបនៅលីគកំពូលអេស្បាញ ចង់ខ្ចីជើងកីឡាករ ដែលមានបទពិសោធន៍រូបនេះ និង អាច​ទិញ​ដាច់អចិន្ត្រៃយ៍នៅចុងបញ្ចប់នៅរដូវកាល ២០២០-២០២១ អាស្រ័យលើសមត្ថភាពជាក់ស្តែង។ ទោះយ៉ាង​ណា​ក្រុមគ្រូបង្វឹកលោក Manuel Pellegrini ត្រូវប្រឈមនិងការប្រកួតប្រជែងចង់បាន​ពីក្លឹបនៅ​លីក​កំពូល​អាមេរិក MLS និង អ៊ីតាលីSerie Aដែលពួកគេទាំង នោះក៏ចាប់អារម្មណ៏ចង់បានIghalo ផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole