បរទេស៖ ទោះបីជាទទួលបានការចាប់អារម្មណ៍ពី Man United និង Real Madrid ក៏ដោយខ្សែបម្រើវ័យក្មេង Eduardo Camavinga បានថ្លែងក្នុងសន្និសិទ្ធិការសែតកាលពីថ្ងៃព្រហស្បតិ៍ថារូបក្នុងចង់បន្តនៅ Rennes។
Camavinga បាននិយាយថា៖ «ប្តូរភ្នាក់ងាររបស់ខ្ញុំ? ទាំងនេះគឺជារឿងដែលកើតឡើង, ពួកយើងមិនគួរផ្តោតលើវាទេ។ ខ្ញុំមានជំនឿទៅលើឪពុកម្តាយរបស់ខ្ញុំ។ តើខ្ញុំនឹងបន្តកុងត្រាថ្មីមែនទេ? ប្រាកដណាស់។ តើខ្ញុំចង់ទេ? ខ្ញុំចង់។ ការចរចារកំពុងតែធ្វើឡើង ហើយប្រសិនបើអ្នកចង់ដឹងច្បាស់អំពីរឿងនេះ អ្នកអាចសាកសួរឪពុករបស់ខ្ញុំបាន ប៉ុន្តែខ្ញុំប្រាកដនឹងខ្លួនឯង១០០ភាគរយថាខ្ញុំនឹងផ្តោតទៅលើក្លឹប»។
Camavinga បានបង្ហាញខ្លួន២៣ដងហើយអោយក្លឹប Rennes នៅរដូវកាលថ្មីនេះបូករួមជាមួយនឹងក្របខណ្ឌ Champions League បាន៤ដងទៀត៕
ប្រភពព័ត៍មាន៖ OneFootball