បរទេស៖ អតីតខ្សែបម្រើស្លាប Owen Hargreaves របស់ក្រុមបិសាចក្រហម Manchester United បានទទូច​អោយគ្រូបង្វឹកថ្មីក្រុមតោខៀវ Chelsea លោក Thomas Tuchel ​គួរដាក់អោយកីឡាករសំខាន់​៤រូបចូល​លេង​ជម្រើស១១នាក់ដំបូងនោះក្រុមនិងអាចរកឃើញជ័យជំនះ​ជាលើកដំបូ​ង​ឃើញ​ហើយ​។

Owen Hargreaves hits out at five Man Utd players in Sheffield United defeat  - Irish Mirror Online

គួររំលឹកថាគ្រូបង្វឹកអាឡឺម៉ង់រូបនេះ បានដឹកនាំក្រុមទទួលលទ្ធផលបានត្រឹមស្មើគ្នាជាមួយ Wolves ក្រោយដឹកនាំការ​ប្រកួតលើក​ដំបូង នៅឯទឹកដី Stamford Bridge។ ខ្សែ​បម្រើ Mason Mount និង Christian Pulisic ព្រមទាំងខ្សែការពារស្តាំ Reece James និងខ្សែប្រយុទ្ធ  Timo Werner មិនត្រូវបានដាក់អោយចូលលេងនិងអង្គុយក្នុងនាមកីឡាករបម្រុងសម្រាប់ការប្រកួតនេះ។

Predicted Chelsea XI to face Southampton: Christian Pulisic and Mason Mount  to return? - Sports Illustrated Chelsea FC News, Analysis and MoreHargreaves បានប្រាប់ Premier League Production យ៉ាងដូច្នេះថា៖ «Christian Pulisic ខ្ញុំគិតថា​គាត់នឹងលេង Reece James ក៏ដូចគ្នា។ តែសម្រាប់ Timo Werner ខ្ញុំមានការភ្ញាក់ផ្អើល​ដែលគាត់​មិន​បាន​លេង រួមជាមួយ Mason Mount ។ដូច្នេះការប្រកួតបន្ទាប់និងខុសប្លែកគ្នាហើយល្អជាងមុនប្រសិ​ន​ដាក់​អោយពួកគេចូលលេងព្រមគ្នា»៕

 

ប្រភពព័ត៍មាន៖ Metro