បរទេស៖ ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាបានដាក់សំណើរ១៣០លានផោនលើខ្សែប្រយុទ្ធវ័យក្មេងដែលពោលពេញទៅដោយទេពកោសល្យ Ansu Fati ក្នុងតម្លៃ១៣០លានផោនកាលពីរដូវក្តៅកន្លេងទៅ ប៉៉ុន្តែត្រូវបានក្លឹបអ្នកមានបុណ្យ FC Barcelona បដិសេធ។
ខ្សែប្រយុទ្ធវ័យ១៨ឆ្នាំរូបនេះបានធ្វើអោយពិភពលោកចាប់អារម្មណ៍លើរូបគេជាខ្លាំងណាស់កាលពីរដូវកាលមុនដោយរូបគេអាចរកបាន៨គ្រាប់ក្នុងការបង្ហាញខ្លួន៣៣លើកអោយក្លឹប Barcelona។
បើយោងទៅតាមសារព័ត៍ Mundo Deportivo បានអោយដឹងថាក្លឹប Manchester United បានដាក់សំណើរ១៣០លានផោនទៅអោយក្លឹប Barcelona កាលពីដើមរដូវកាល២០២០/២១កន្លងទៅ ក្នុងការនាំយក Ansu Fati មកកាន់ទឹកដី Old Trafford ប៉ុន្តែត្រូវបានក្លឹបនៅទឹកដីអេស្ប៉ាញមួយនេះបដិសេធទៅវិញ ដោយវាបានបង្ហាញយ៉ាងច្បាស់ថាពួកគេគ្មានផ្លូវនឹងលក់ខ្សែប្រយុទ្ធវ័យក្មេងរូបនេះជាដាច់ខាត៕
ប្រភពព័ត៍មាន៖ Sportsmole