បរទេស៖ លោក Jose Mourinho បានបង្ហាញពីអារម្មណ៏ភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីបានឃើញទម្រង់លេង របស់កូនក្រុមដែលរូបលោកកម្រដាក់អោយចូលលេងគឺ Dele Alli ត្រលប់ទៅរកភាពល្អបំផុតក្នុងជំនួបផ្តួលក្រុមWolfsberger ក្នុងលទ្ធផល ៤ទល់និង០នៅក្របខណ្ឌ Europa League កាលពីយប់ថ្ងៃពុធ។
កីឡាករអន្តរជាតិអង់គ្លេសរូបនេះបានបើបច្ចេកទេសទាត់បាល់បញ្ចូលទី (Overhead Kick)និងបង្កើតឪកាសអោយមិត្តរួមក្រុមGareth Bale រកគ្រាប់បាល់ទី៤ជួយអោយ Spurs បានឈានដល់វគ្គ ១៦ ក្រុមចុងក្រោយជាមួយនឹងជ័យជម្នះសរុប ៨-១ លើក្រុមមកពីអូទ្រីសមួយនេះ។
ជាការពិតរដូវកាល២០២០-២០២១ Alli គឺជួបបញ្ហាលំបាកបំផុត ទោះបីជាមិនមានបញ្ហារបួស រុបគេក៏មិនមានឈ្មោះក្នុងបញ្ជីកីឡាករជម្រើសដំបូងរបស់លោក Mourinho និងត្រូវបានក្លឹបPSG ទាក់ទងខ្ចីជើងនៅពេលទីផ្សារដោះដូរកីឡាករបានបើកនៅខែមករាតែមិនទទួលបានជោគជ័យនោះដែរ៕
ប្រភពព័ត៍មាន៖ Sportsmole