បរទេស៖ ក្លឹប Real Madrid ត្រូវបានគេរាយការណ៍បានត្រៀមខ្លួនរួចរាល់ក្នុងការអនុញ្ញាតអោយខ្សែប្រយុទ្ធឆ្នើម Eden Hazard ចាកចេញនារដូវក្តៅខាងមុខ ប្រសិនបើពួកគេអាចចុះកុងត្រាយកខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe បាន។

Real Madrid 'willing to offload Hazard if Mbappe arrives'

Hazard មិនសូវជាទទួលបានជោគជ័យប៉ុន្មានទេទាំងផ្ទេរមកចូលរួមជាមួយនឹង Real Madrid មកទល់ពេលនេះ ដោយរូបគេអាចរកបានត្រឹមតែ៤គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន៣៥លើក។ ខ្សែវ័យ៣០ឆ្នាំរូបនេះបច្ចុប្បន្នកំពុងជួបបញ្ហារបួសសាច់ដុំ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយកុងត្រារបស់គេជាមួយនឹង Real Madrid នៅដល់រដូវកាល២០២៣/២៤ឯណោះ។

Eden Hazard's retirement plans provide timescale on Chelsea return after  already teasing reunion - football.london

បើយោទៅតាម AS បានអោយដឹងថា Real Madrid អាចនឹងលក់ខ្សែប្រយុទ្ធសញ្ជាតិបេ៊ហ្សិករូបនេះចេញនៅទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ ប្រសិនបើពួកគេអាចនាំយកខ្សែប្រយុទ្ធវ័យក្មេង Kylian Mbapppe មកកាន់ទឹកដី Bernabeu បាន ខណៈប្រយុទ្ធសញ្ជាតិបារាំងរូបនេះកំពុងធ្វើអោយគ្រប់ចាប់អារម្មណ៍លើខ្លួនខ្លាំងនៅរដូវកាលនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole