បរទេស៖ ខ្សែការពាររបស់ក្លឹប Inter Milan កីឡាករ Ashley Young ត្រូវបានគេរាយការណ៍ថាមានបំណងចង់វិលត្រលប់មកកាន់ទឹកដីប្រទេសអង់គ្លេសសារជាថ្មីដោយចូលរួមជាមួយនឹងក្លឹបចាស់របស់ខ្លួន Watford។

Ashley Young: "Serie A Always Intrigued Me, I Want To Be Part Of Inter's History"

អតីតកីឡាកររបស់ក្លឹប Manchester United រូបនេះបានបង្ហាញខ្លួនជម្រើសដំបូងចំនួន១១ដងក្នុងក្របខណ្ឌ​ Serie A នៅរដូវកាលនេះក្រោមការដឹកនាំរបស់លោក Antonio Conte ខណៈ Inter កំពុងសម្លឹងមើលការឈ្នះពានលីគ ដោយពួកគេកំពុងឈរនៅលើកំពូលនាំមុខក្រុម AC Milan ចំនួន៣ពិន្ទុ និងមានមួយប្រកួតក្នុងដៃថែមទៀត។​ កីឡាករ Ashley Young បច្ចុប្បន្នមានវ័យ៣៥ឆ្នាំហើយ រូបគេធ្លាប់ជាយុវជនរបស់ក្លឹប Watford មុននឹងផ្លាស់ទៅ Aston Villa កាលពីឆ្នាំ២០០៧ ហើយខ្សែការពារស្លាបរូបនេះត្រូវបានគេរំពឹងថានឹងចូលរួមជាមួយនឹងក្លឹប Watford សារជាថ្មីសម្រាប់រដូវកាល២០២១/២២។

Ashley Young 'wants Watford return'

បើយោងទៅតាមសារព័ត៍មាន The Mirror បានចុះផ្សាយថា Young មានបំណងចង់លើពាន Serie A ជាមួយនឹងក្លឹប Inter Milan នៅរដូវកាលនេះជាមុនសិន មុនចូលរួមជាមួយនឹងក្លឹប Watford នៅរដូវកាលក្រោយ ទន្ទឹមនឹងនេះកុងត្រាបច្ចុប្បន្នរបស់គាត់ជាមួយនឹងក្លឹប Inter នឹងត្រូវផុតកំណត់នៅខែមិថុនានេះហើយ៕

 

ប្រភពព័ត៍មាន៖ Sportsmole