បរទេស៖ អតីតខ្សែការពារប្រវត្តិសាស្រ្តក្រុមបិសាចក្រហម Man United លោក Gary Neville ជឿជាក់ថាក្រុមបិសាចក្រហមកំពុងថយទៅប្រជែងក្នុងតំណែងក្រុមកំពូលតារាងទាំង៤ បន្ទាប់ពីមិនអាចផ្តួលក្រុមម្ចាស់ផ្ទះ Crystal Palace កាលពីយប់ថ្ងៃពុធ។
Neville បានបញ្ជាក់ប្រាប់គេហទំព័រ Sky Sports ថា៖ «ជារឿងដែលជាការមន្ទិលសង្ស័យ ហើយពួកគេនិងមិនអាចនិងបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់ Top ៤ ឡើយបើសិនជាមិនខិតខំប្រឹងប្រែងនិងធ្វេសប្រហែសបែបនេះ»។
គួរកត់សម្គាល់ថាមួយថ្ងៃបន្ទាប់ពីគូប្រជែងគឺក្រុមកំពូលតារាង Man City រកបានជ័យជំនះ ២១ ប្រកួតចុងក្រោយជាប់គ្នាដើម្បីបង្កើនគម្លាត ១៥ ពិន្ទុពោលគឺដាច់ឆ្ងាយគួរសម បន្ទាប់ពី Man Utd បានត្រឹមតែខកចិត្តក្រោយស្មើ៣ដង និងឈ្នះតែ១ប្រកួតគត់ក្នុងចំណោម ៥ប្រកួតចុងក្រោយ។ មួយវិញទៀតការប្រកួតដ៏សំខាន់រវាងក្លឹបធំពីរទៀតគឺ Liverpool និងបើកទ្វារកីឡាដ្ឋាន Anfield ដើម្បី ធ្វើជាម្ចាស់ផ្ទះ Chelsea នៅយប់ថ្ងៃព្រហស្បតិ៍នេះស្របពេលក្រុមទាំងពីរមានបំណងកាត់បន្ថយគម្លាតពីក្រុមលោក Ole Gunnar Solskjaer ខណៈ Liverpool ឈរនៅលេខរៀងទី៦មានគម្លាត៨ពិន្ទុ ខណៈChelsea មាន៧ពិន្ទុប៉ុណ្ណោះ៕
ប្រភពព័ត៍មាន៖ Sportsmole