បរទេស៖ Napoli ត្រូវបានគេរាយការណ៍ថាបានទម្លាក់តម្លៃខ្លួនកីឡាករ Kalidou Koulibaly មកត្រឹមតែ៣៩លាផនោនប៉ុណ្ណោះ។
ខ្សែការពាររូបនេះត្រូវបានគេសម្លឹងឃើញថាជាខ្សែការពារល្អបំផុតម្នាក់នាពេលបច្ចុប្បន្ននេះ ហើយរូបគេតែងតែមានពាក្យចរចាមរាមថាក្លឹបៗនៅតំបន់អឺរ៉ុបចាប់អារម្មណ៍លើរូបគេ។ ខ្សែការពារវ័យ២៩ឆ្នាំរូបនេះគេជឿជាក់ថាតម្លៃខ្លួនរបស់គេគឺមិនក្រោម១០០លានផោនទេ កាលពីមុនមានជំងឺកូវីត-១៩ ប៉ុន្តែដោយសារតែការរីករាលដាលជំងឺនេះអាចនឹងធ្វើអោយក្លឹប Napoli ទម្លាក់តម្លៃរូបគេ។
បើយោងទៅតាមសារព័ត៍មាន II Mattino បានអោយដឹងថាក្លឹប Napoli បានទម្លាក់តម្លៃខ្លួន Koulibaly មកត្រឹមតែ៣៩លានផោនប៉ុណ្ណោះ ដើម្បីអោយក្លឹបដទៃមានសមត្ថភាពអាចចុះកុងត្រាយកខ្សែការពាររូបនេះ ហើយណាមួយដោយសារប្រាក់ឈ្នួលរូបគេនៅ Napoli ថ្លៃខ្លាំងផងដែរ។ Bayern Munich ក៏ជាក្លឹបដែលចាប់អារម្មណ៍លើ Koulibaly ដែល ប៉ុន្តែឥឡូវនេះពួកគេក៏បង្វែរទៅរក Dayot Upamecano វិញ ហើយមានតែក្លឹប Manchester United មួយប៉ុណ្ណោះដែលមើលឃើញថាជាគោលដៅបន្ទាប់របស់ខ្សែការពាររូបនេះ៕
ប្រភពព័ត៍មាន៖ Sportsmole