បរទេស៖ មុនការប្រកួត ជើងទី ២ វគ្គ ១៦ Champion League ទល់នឹងក្រុម RB Leipzig នៅរាត្រីថ្ងៃពុធលោក Jurgen Klopp បានបញ្ជាក់ថាខ្លួននិងមិនអាចទទួលបានភាពជោគជ័យទេ ប្រសិនទទួលយកការជំនួស តំណែងលោក Joachim Low ក្នុងនាមជាអ្នកចាត់ការក្រុមឥន្ទ្រីយ៏ដែក អាឡឺម៉ង់។

Jurgen Klopp removes himself from the running for Die Mannschaft manager — for now - Bavarian Football Works

ឆ្លើយតប​និងការ​ផ្សារ​ភ្ជាប់រូប​លោក​មកដឹកនាំ​ការងារនេះដែរលោក Klopp បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថា៖ «បេក្ខភាព​គ្រូបង្វឹក​ដទៃ​ទៀតនឹងបំពេញការងារនេះ ដែលពួកគេមានសមត្ថភាពល្អ។ ខ្ញុំប្រាកដថាសហព័ន្ធនឹងរក​ដំណោះ​ស្រាយ​បាន​លើបញ្ហានេះព្រោះ​តែខ្ញុំក៏នៅ​មានកិច្ចសន្យា៣ឆ្នាំជាមួយLiverpool»។ សហព័ន្ធបាល់ទាត់អាឡឺម៉ង់បានប្រកាសថាគ្រូបង្វឹកដែលជួយអោយក្រុមលើកពាន World Cup ២០១៤ រូបនេះនឹងចាកចេញពីតួនាទីបន្ទាប់ពីបញ្ចប់ភារកិច្ចក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបនារដូវក្តៅនេះ។

Will Jurgen Klopp leave Liverpool for Germany? Klopp himself says there's no chance | ESPN FC - YouTube

គ្រូបង្វឹកវ័យ៥៣ ឆ្នាំបានចូលមកដឹកនាំ Liverpool នៅខែតុលាឆ្នាំ ២០១៥ និងបាននាំក្រុមឈ្នះក្របខ័ណ្ឌ Champions League ក្នុងឆ្នាំ ២០១៩ និង Premier League នៅឆ្នាំ២០២០ និងជាលើកដំបូងក្រោយ​ខកខាន​ចាប់​​តាំងពីឆ្នាំ១៩៩០។ ប៉ុន្តែរដូវកាលនេះ Liverpool កំពុងឈរនៅលំដាប់ទី ៨ និងមានគម្លាត ៧ ពិន្ទុពីចំណាត់​ថ្នាក់​​ក្រុមកំពូលតារាងទាំង៤ឯណោះ៕

 

ប្រភពព័ត៍មាន៖ BBC