បរទេស៖ Kylian Mbappe បានក្លាយជាកីឡាករវ័យក្មេងជាងគេក្នុងប្រវត្តិសាស្ត្រ Champions League ដោយរក​បាន​គ្រាប់បាល់២៥ គ្រាប់ កាលពីយប់ថ្ងៃពុធពេលរកគ្រាប់បាល់បើកឆាកអោយPSGក្នុងជំនួបស្មើគ្នា១ទល់និង១​ជាមួយBarcelona។ លទ្ធផលនេះនាំអោយMbappe បានបំបែក កំនត់​ត្រា​រៀមច្បង Lionel Messi ដែលជាប្រធានក្រុមBarcelona ដោយស្ថិតក្នុងវ័យទើបតែ ២២ ឆ្នាំនិង ៨០ ស្របពេល​ម្ចាស់​​ពាន​បាល់​មាស ៦សម័យ Messi ធ្លាប់​រកគ្រាប់បាល់២៥គ្រាប់ អោយBarcelona នៅពេលដែល​រូប​គេ​មានវ័យដល់ទៅ ២២ ឆ្នាំនិង ២៨៦ ថ្ងៃឯណោះ។

Kylian Mbappe: Future Ballon d'Or Winner - The Story So Far

សមាជិកជ័យលាភីWorld Cup ២០១៨  មានឪកាសរកគ្រាប់បាល់បើកឆាកអោយ PSG ក្នុងការប្រកួតជើងទី២ វគ្គ១៦ក្រុមជាមួយក្រុមភ្ញៀវ Barcelona  កាលពីថ្ងៃពុធដោយរកបានគ្រាប់បាល់ប៉េណាល់ទីនៅនាទីទី ៣១ មុន​ពេលLionel Messi មានឪកាសវាយបកតាមស្មើនៅនាទីទី៣៧ដោយបាល់ពិន័យ១១ម៉ែត្រ។ទោះយ៉ាងណា កីឡា​ករវ័យ៣៣ឆ្នាំរូបនេះខកខានឪកាសរកគ្រាប់បាល់ទី២ដោយបាល់ពិន័យ១១ម៉ែត្រដដែល ក្រោយពីKeylor Navas ជួយសង្គ្រោះបាន ។

Kylian Mbappe backs Lionel Messi to win record sixth Ballon d'Or award

Mbappe ក៏បានក្លាយជាកីឡាករដំបូងគេបំផុតទី១ដែលស៊ុតបញ្ចូលទីBarcelona ច្រើនបំផុត ដល់ទៅ​៤គ្រាប់​ក្នុង​មួយរដូវកាល បន្ទាប់ពីរកកបាន៣គ្រាប់(Hat-trick) សម្រាប់ការប្រកួតជើងទី១ក្រោយផ្តួល​Barcelona ក្នុងលទ្ធ​ផល​៤ទល់និង១ ផងដែរ។