បរទេស៖ លោក Ronald Koeman អ្នកចាត់ការទូទៅរបស់ក្រុម Barcelona ត្រូវបានគេរាយការណ៍ថាមានបំណងចង់អោយក្លឹប FC Barcelona ចុះហត្ថលេខាលើ Memphis Depay របស់ក្លិប Lyon ជាជាងកីឡាករ Sergio Aguero របស់ក្រុម Manchester City នៅចុងបញ្ចប់នៃរដូវកាលនេះ។
ទាំង Memphis និង Aguero នឹងអស់កិច្ចសន្យានៅតាមក្លឹបរៀងៗខ្លួននាពេលចប់រដូវក្តៅនេះ ហើយ Barca មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយកីឡាករទាំង២រូបនេះ។
បើយោងតាមគេហទំព័រ Sport បានអោយដឹងថាលោក Koeman ចង់អោយក្លិបយក្សនៅ La Liga មួយនេះចុះកុងត្រាលើខ្សែប្រយុទ្ធ Memphis Depay ខណៈដែលគាត់យល់ថាកីឡាករអន្តរជាតិហូល្លង់រូបនេះនឹងបំពេញនូវតំរូវការរបស់ក្រុមលោកនាពេលបច្ចុប្បន្ននេះ ច្រើនជាង Sergio Aguero របស់ក្រុម Man City៕
ប្រភពព័ត៍មាន៖ Sportsmole