បរទេស៖ តាមសេចក្តីរាយការណ៍បានអោយដឹងថា Sergio Romero នឹងចាកចេញពី Manchester United នាពេលចប់រដូវកាល២០២០/២១នេះ។

កីឡាករវ័យ ៣៤ឆ្នាំរូបនេះភាគច្រើនជាអ្នកចាំទីជម្រើសទី២របស់ក្លឹប Man United ចាប់តាំងពីផ្ទេរពីក្លឹប Sampdoria មក ប៉ុន្តែបច្ចុប្បន្នគាត់មិនសូវជាបានបង្ហាញខ្លួនទេក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer។ David de Gea, Dean Henderson និង Lee Grant សុទ្ធតែជាកីឡាករដែលនាំមុខ Romero នៅ Old Trafford ហើយបើយោងតាម Football Insider កីឡាករអន្តរជាតិអាហ្សង់ទីននឹងចាកចេញនៅរដូវក្តៅនេះ។

យោងទៅរបាយការណ៍បានអះអាងថា Romero នឹងមិនត្រូវបានផ្តល់ក្លឹបផ្តល់កុងត្រាថ្មីអោយគាត់ទេ ខណៈកុងត្រាបច្ចុប្បន្ននឹងផុតកំណត់នៅចុងខែមិថុនានេះហើយ មានន័យថាគាត់នឹងក្លាយជាកីឡាកដែលគ្មានឥតគិតថ្លៃ។ Romero ត្រូវបានគេជឿជាក់ថាបានខិតជិតចូលរួមជាមួយក្រុម Everton ទៅហើយកាលពីរដូវក្តៅមុន ប៉ុន្តែនៅទីបំផុត Man United មិនបានអនុញ្ញាតឱ្យអ្នកចាំទីរូបនេះចាកចេញទេ៕
ប្រភពព័ត៍មាន៖ Sportsmole
