បរទេស៖ គ្រូក្លិបមេឃខៀវ Manchester City លោក Pep Guardiola គិតថា John Stones សាកសមនឹងទទួលបានការកោះហៅចូលក្រុមជម្រើសជាតិអង់គ្លេសសារជាថ្មីនេះ។

លោក Guardiola បាននិយាយថា៖ «គាត់សមនឹងទទួលបានវា។ ប្រាកដណាស់ លោក Gareth Southgate ដឹងច្បាស់ជាងខ្ញុំពីអ្វីដែលគាត់ត្រូវការប៉ុន្តែក្នុងករណីដែលវាកើតឡើង, មនុស្សតែម្នាក់គត់ដែលនឹងសប្បាយចិត្តខ្លាំងបំផុតដែលបានឃើញគាត់ត្រលប់ទៅលេងអោយជម្រើសជាតិរបស់គាត់វិញគឺច្បាស់ជាខ្ញុំ។ គាត់តែងតែបង្ហាញទម្រង់លេងល្អ»

Stones ជាប់ជម្រើសជាតិអង់គ្លេស ៣៩ ដងគិតចាប់តាំងពីគាត់បានបង្ហាញខ្លួនជាលើកដំបូងនៅអង់គ្លេសក្នុងឆ្នាំ ២០១៤។ គាត់គឺជាផ្នែកដ៏សំខាន់មួយដែលជួយក្រុមជម្រើសជាតិអង់គ្លេសកាលពី World Cup ឆ្នាំ ២០១៨ ដោយស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងជ័យជម្នះ ៦-១ លើប៉ាណាម៉ា៕
ប្រភពព័ត៍មាន៖ One Football
