បរទេស៖ ក្រុមអ្នកមានបុណ្យ Barcelona ត្រៀមលក់ខ្សែបម្រើ Philippe Coutinho ចេញពីក្លឹបដើម្បីយកប្រាក់ដោះបំណុលដែលពួកគេនៅជំពាក់ក្រុមហង្សក្រហម Liverpool បន្ទាប់ពីការផ្ទេរយកកីឡាករ អន្តរជាតិប្រេស៊ីលរូបនេះមកទឹកដី Camp Nou កាលពីឆ្នាំ ២០១៨។
Coutinho បានមកដល់ទឹកដីអេស្បាញកាលពីខែមករាឆ្នាំ ២០១៨ ក្នុងតម្លៃផ្ទេរប្រមាណ ១៦០ លានយូរ៉ូ ស្មើនិង (១៣៧ លានផោន) ប៉ុន្តែអាជីព រយៈពេល ៣ ឆ្នាំរបស់ខ្សែបម្រើស្លាបរូបនេះនៅទឹកដី Catalonia មិនបានវិវឌ្ឍល្អប្រសើរដូចដែលការ រំពឹងទុកនោះទេ។ បើទោះបីជាគ្រូបង្វឹកលោក Ronald Koeman ចាត់ទុក Coutinho នៅតែជាសមាជិកសំខាន់ម្នាក់ក្នុងក្រុម ប៉ុន្តែអតីតកីឡាករ ក្រុម Inter Milan រូបនេះមិនជាប់ជម្រើសដំបូងចូលលេងបានទៀងទាត់នោះទេ ខណៈអនាគតរបស់គេនៅទឹកដី Barcelona ស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយទេ។
គេហទំព័រ Sport បានចុះផ្សាយថា Liverpool នៅបន្តរង់ចាំទទួលទឹកប្រាក់ប្រមាណ ៥០ លានយូរ៉ូបន្ថែមទៀត ដើម្បីបញ្ចប់ ការផ្ទេរ Coutinho កាលពី៣ឆ្នាំមុន។ ផ្ទុយទៅវិញ Coutinho មាន ប្រាក់ឈ្នួលច្រើនបំផុតប្រមាណ ១៣ លានផោនក្នុងមួយឆ្នាំដែលជាកីឡាករទីបីបន្ទាប់ពី Lionel Messi និង Antoine Griezmann ដូច្នេះការលក់ Coutinho ប្រាកដណាស់និងអាចជួយដោះស្រាយ ប៉ះពាល់ផ្នែកហិរញ្ញវត្ថុក្លឹបកំលុងពេលមេរោគកូវីត-១៩នៅឡើយមិនទាន់ធូរស្រាលនោះ។កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទី ២ គ្រាប់និងបង្កើតឪកាសបញ្ចប់ទីបាន ២ ដងក្នុងការបង្ហាញខ្លួននៅ La Liga ចំនួន ១២ លើកនៅមុនពេលជួបបញ្ហារបួសជង្គង់ធ្ងន់ធ្ងរ៕
ប្រភពព័ត៍មាន៖ Sportsmole