បរទេស៖ ក្លឹបបិសាចក្រហម Manchester United កំពុងតាមប្រមាញ់កីឡាករ Pedro Goncalves របស់ Sporting Lisbon។

កីឡាករវ័យ ២២ ឆ្នាំរូបនេះចាប់ផ្តើមទទួលបានការចាប់អារម្មណ៍ពីក្លិប Man Utd បន្ទាប់ពីរូបគេរកបាន ១៥គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន ២២ ដង អោយ Sporting ខណៈគេជឿជាក់ថាកីឡាកររូបនេះអាចមានតម្លៃខ្លួនប្រហែលជា ៥១,៧ លានផោន។ ដែលវាខុសជាងកណ្តាល់តម្លៃខ្លួនរបស់ខ្សែប្រយុទ្ធ Jadon Sancho កាលពីរដូវកាលក្តៅលើកមុន ដែល Dortmund ទាមទារក្លឹប Man United ដល់ទៅ១០៨លានផោនឯណោះ។

បើយោងទៅតាម The Telegraph បានអោយដឹងថាក្លឹប Man Utd បានចាត់ទុក Pedro Goncalves ជាគោលដៅរបស់ខ្លួនជំនួសខ្សែប្រយុទ្ធ Sancho ដែលមានពាក្យចរចាមរាមខ្លាំងនឹងការផ្ទេរមកកាន់ Man United៕
ប្រភពព័ត៍មាន៖ Metro
