បរទេស៖ Man City និងត្រៀមជួប Tottenham វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Carabao Cup និងស្ថិតក្នុងវគ្គ ៨ ក្រុមចុង​ក្រោយពានរង្វាន់ FA Cup ដោយត្រូវជួប Everton នៅចុងសប្តាហ៍នេះជាមួយនិងគម្លាត ១៤ ពិន្ទុឈរនៅ​លើកំពូលតារាងនៃក្របខ័ណ្ឌ Premier League។

Owen Hargreaves advises Arsenal to make this signing before the deadline

បើទោះបីជាមានឪកាសច្រើន​ក្នុងការលើកពាន​ដល់ទៅ៣​លោក Owen Hargreaves យល់ឃើញថាក្រុម Man City និងពើបប្រទះផលលំបាក។  អតីតខ្សែបម្រើ​ Man Utd រូបនេះជឿជាក់ថាអតីតក្លឹប Bayern Munich បានប្រាប់គេហទំព័រ BT Sports ថា៖ «ម្ចាស់ជើងឯក​អាឡឺ​ម៉ង់​គឺជាក្រុម​តែមួយ​គត់ដែល​អាចបញ្ឈប់​ពួកគេក្នុង​ការ​សម្លឹង​​ឃើញឪកាសឈ្នះពានរហូតដល់​ទៅ​៤ក្នុង​មួយរដូវ​កាលនេះ»។ ទោះបីជា Man City រឹងមាំតែពួកគេប្រៀបដូចជាក្រុមមួយងាយនិងផ្តួលដូចជា ពេលជួប ​Man Utd។ ដូច្នេះពួកគេនិងស្គាល់បរាជ័យពេលជួប Bayern Munich។ បើទោះបីជា Man City ទើបតែឆ្លងផុតទៅវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ទ្វីបអឺរ៉ុប Champion League និង បង្កើតកំនត់ត្រាឈ្នះ ២១ ប្រកួតជាប់ៗ គ្នានៅ Premier League តែបានបញ្ចប់កំនត់ត្រាឈ្នះនោះក្រោមថ្វីជើង Man Utd កាលពីដើមខែ។

Hargreaves heads City's released list

ទោះយ៉ាងណាក្រុមនាំមុខតារាងបានរកឃើញជ័យជំនះ៣ដង​ជាប់គ្នាចុង​ក្រោយ​ដើម្បី​ស្តា​រ​មុខមាត់ឡើងវិញ។ ទោះយ៉ាងណាក្រុមទាំងពីរអាចនិងជួបគ្នារឺយ៉ាងណា គឺនិងត្រូវរង់ចាំការចាប់ឆ្នោត វគ្គ ៨ក្រុមចុងក្រោយដែលនិងធ្វើឡើងនៅថ្ងៃសុក្រទី១៩មិនា ២០២១ខាងមុខនេះ៕

 

ប្រភពព័ត៍មាន៖ Metro