បរទេស៖​ ក្រុមបិសាចក្រហម Man United កំពុងពិចារណាលើលទ្ធភាពចរចារនាំយកខ្សែ​បម្រើស្លាប Wolverhampton កីឡាករ Pedro Neto ប្រសិនគោលដៅដែលក្លឹបចង់បានគឺ Jadon Sancho របស់ Dortmund ​ មិន​អាចសម្រេច​តាម​ផែន​ការគ្រោងទុកជាយូរមកហើយនោះ។

ខ្សែបម្រើស្លាបក្រុមជម្រើសជាតិព័រទុយហ្កាល់បច្ចុប្បន្នមានវ័យទើបតែ ២១ ឆ្នាំបានបង្ហាញសមត្ថភាព​គួរកត់​សម្គាល់​ជាមួយ ក្រុមរហស្សនាមមចចកខ្មៅនៅរដូវកាលនេះ។ ទោះបីជារកគ្រាប់បាល់បញ្ចប់ទីបានត្រឹមតែ ៥ គ្រាប់នៅលីកកំពូល​អង់គ្លេ​សប៉ុន្តែNeto បានដើរតួនាទីយ៉ាងសំខាន់ដើម្បីជួយក្រុមកំលុងពេលវត្តមានខ្សែប្រយុទ្ធ Raul Jimenez។

យោងគេហទំព័រ The Sun បានចុះផ្សាយថា Neto ទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្រុមបិសាចក្រហម ហើយ លទ្ធភាព​នៃការផ្ទេរយកអតីតកីឡាករBraga  គឺមានភាគរយខ្ពស់បើប្រៀបធៀបទៅនឹង Sancho ព្រមជាមួយប្រធាន​ក្រុម​ Aston Villa កីឡាករ  Jack Grealish នោះ។ មួយវិញទៀត វាមិនមែនជាលើកទី១ទេដែល Man Utdព្យាយាមចុះ ហត្ថ លេខានាំយក Neto តំាងតែពីឆ្នាំ២០១៦ មកម្លេះប៉ុន្តែមិនមានលទ្ធភាពគ្រប់គ្រាន់៕

 

ប្រភពព័ត៍មាន៖ Sportkeeda