បរទេស៖ ក្រុមមេឃខៀវ Man City ចង់ចុះហត្ថលេខានំាយកខ្សែប្រយុទ្ធ Danny Ings មកជំនួស Sergio Aguero នៅរដូវក្តៅនេះ ក្រោយកិច្ចសន្យារបស់កីឡាករដែលរកគ្រាប់បាល់ច្រើនបំផុតរបស់ក្លឹប (Top Scorer) និងអស់សុពលភាពនៅទឹកដី Etihad នាចុងបញ្ចប់រដូវកាល។ មានន័យថាប្រសិនជាខ្សែប្រយុទ្ធជើង​ចាស់​សញ្ជាតិ​អាហ្សង់ទីននិងចាកចេញពីក្លឹបក្រោមរួមរស់ជាមួយគ្នា១ទសវត្ស ក្លឹបកាន់តែបង្កើនការចរចារនិងចុះហត្ថលេខា​ខ្សែ​ប្រយុទ្ធម្នាក់ទៀតមកជំនួសរូបគេជារឿងចាំបាច់។

Soccer Blog | Danny Ings takes Southampton past Liverpool

គេហទំព័រ Sky Sports News បានចុះផ្សាយថា Man City អាចដកខ្លួនពីការប្រម៉ាញ់កីឡាករកំពុងឡើងជើង Haaland មានតម្លៃខ្លួន ១០០ លានផោន ដោយបង្វែរ ការចាប់អារម្មណ៏ទៅកីឡាករអន្តរជាតិអង់គ្លេស Ings វិញ។ ទោះបី​ជាអតីតខ្សែ​ប្រយុទ្ធ ​Liverpool មានវ័យ ២៨ ឆ្នាំរូបនេះមានកិច្ចសន្យាជាមួយក្លឹបដល់ឆ្នាំ ២០២ តែគ្រូបង្វឹក Ralph Hasenhuttl នៅមានសុទិដ្ឋិនិយមក្នុងការផ្តល់កិច្ចព្រមព្រៀងថ្មីដល់រូបគេ។ ផ្ទុយទៅវិញ Ing អាចសម្រេច​ចិត្ត​ចាក​ចេញក្នុងកាលៈទេសៈនេះដើម្បីមានឪកាសលេងនៅក្របខណ្ឌ  Champions League រដូវកាលថ្មី។

Ryan Giggs Opens Up About His Hair Transplant - Open Hair Loss Topics -  Hair Restoration Network - Community For and By Hair Loss Patients

ទោះបីជារងបញ្ហារបួសតែ Ing បានរកគ្រាប់បាល់បញ្ចូលទី ៨ គ្រាប់និងបង្កើតឪកាសបញ្ចប់ទីបាន ៣ ដងពីការ​បង្ហាញ​ខ្លួន ២២ ប្រកួតនៅលីកកំពូលអង់គ្លេសរដូវកាលនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole