បរទេស៖ Gareth Bale បាន​ឲ្យ​​កាល​ពី​ថ្ងៃ​អង្គារ​ថា រូប​គេ​គ្រោង​​ចាប់​ផ្តើម​អាជីព​​​របស់​គេ​ជា​ថ្មីនៅ​ក្លិប Real Madrid នៅពេល​ដែល​ពេល​វេលា​ខ្ចី​ជើង​របស់​គេ នៅ​ក្លិប Tottenham បញ្ចប់​នៅ​​ចុង​រដូវ​កាល​នេះ​។

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​​វេលស៍រូបនេះ បានលេង​ឲ្យ​ក្លិប Tottenham ជាលើក​ទី​២ កាលពី​ខែ​កញ្ញា ក្រោយពី​ត្រូវ​បាន​បង្កក ដោយ​លោក Zinedine Zidane គ្រូបង្វឹក​របស់​ក្លិប Real Madrid​។ រូប​គេ​បាន​ជួប​ពេល​វេលា​ដ៏​ត្រដាប​ត្រដួស​នៅ​ក្នុងក្រប​ខ័ណ្ឌ Premier League ដោយ​សារ​តែ​បញ្ហា​នៃ​ភាព​រឹង​មាំ ការ​មាន​ទម្រង់លេង​​មិន​ទៀង​ទាត់ និង​ជម្លោះ​ជា​មួយនឹង​លោក Jose Mourinho គ្រូបង្វឹក​របស់​ក្រុម Tottenham ជុំ​វិញ​ការ​ត្រៀម​លក្ខខណៈ​របស់​គេ សម្រាប់​ការ​ប្រកួត​ពាន FA Cup នៅ​លើ​ទឹកដីក្រុម Everton​។ កិច្ច​សន្យា​ជាមួយនឹង​ក្លិប Real របស់​កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ នឹង​ផុត​កំណត់​នៅ​ចុង​រដូវ​កាល​ឆ្នាំ​២០២១-២០២២ ហើយ​រូប​គេ​បានប្រកាស​ថា រូប​គេ​នឹង​វិល​ទៅកាន់​ប្រទេស​អេ​ស្ប៉ាញ​វិញ ក្រោយពី​ព្រឹត្តិការណ៍ Euro នៅ​រដូវ​ក្តៅ​នេះ​។ Bale បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​ថា៖ «ខ្ញុំ​មិន​បែក​អារម្មណ៍​ឡើយ​។

ខ្ញុំ​គិត​ថា ហេតុ​ផល​ចម្បង​ដែល​ខ្ញុំ​បាន​មក​ចូលរួម​ជាមួយ Spurs នៅ​ឆ្នាំ​នេះ គឺ​ការ​លេង​កីឡា​បាល់ទាត់​។ សម្រាប់​ការ​ប្រកួត​ក្នុង Euro ខ្ញុំ​ចង់​ត្រៀម​ឲ្យ​រួច​រាល់​សម្រាប់​ការ​ប្រកួត​។ គម្រោង​គឺ​ការ​លេង​មួយ​នៅ​រដូវ​កាល​នៅ Spurs ហើយ​ក្រោយពី​ Euro ខ្ញុំ​នៅ​ជាប់​កិច្ច​សន្យា​១​ឆ្នាំ​ទៀត​នៅ Real Madrid»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia