បរទេស៖ លោក Fernando Santos គ្រូបង្វឹកនៃក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ បាន​បញ្ជាក់​កាលពីថ្ងៃ​អង្គារ​ថា ស្មារតី​​ប្រកួត​របស់​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo មិន​បាន​រង​នូវ​ផល​ប៉ះ​​ពាល់​ដោយ​សារ​តែ​​ការ​ទទួល​លទ្ធផល​ដ៏ខក​ចិត្ត​ជា​មួយនឹងក្លិប Juventus ឡើយ​។

These photos of Cristiano Ronaldo and Fernando Santos are the real winners of Euro 2016.

ក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក​ប្រចាំទ្វីប​អឺ​រ៉ុប ព័រ​ទុយ​ហ្គាល់ នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​ជម្រុះ​បើកឆាក សម្រាប់យុទ្ធនាការ World Cup ឆ្នាំ​២០២២ ជា​មួយនឹងក្រុម​ជម្រើស​ជាតិ​អា​ហ្សែ​បៃ​ហ្សង់ នៅ​កីឡដ្ឋាន Juventus នា​ទីក្រុង​ Turin នៅ​រាត្រីនេះ ដោយ​សារ​តែ​ការ​រិត​ត្បិត​វិញ​ការ​ឆ្លង​​​រាត​ត្បាត​​នៃ​វីរុស​កូរ៉ូ​ណា​។ Ronaldo បានធ្លាក់ចូល​ក្នុង​សម្ពាធ​ដ៏ធំ នៅ​ប្រទេស​អ៊ី​តាលី ក្រោយពី​​ក្រុម Juventus បាន​ធ្លាក់​ចេញពី​ក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ ក្រោមស្នា​ដៃក្រុម Porto និងចាញ់​ក្រោម​ស្នា​ដៃ​ក្រុម Benevento កាលពី​ចុង​សប្តាហ៍​ថ្មី​ៗ​នេះ ខណៈ​ដែលពួក​គេ​ដេញ​តាមពីក្រោយ​ក្រុម​កំពុង​នាំមុខ​លើ​តា​រាង​លីក Inter Milan រហូត​ដល់​ទៅ​១០ពិន្ទុ​។ ដោយ​ចាត់​ទុក​ថា Ronaldo វ័យ​៣៦​ឆ្នាំ «គឺ​ជា​មិត្ត​​ដ៏ល្អ​ម្នាក់» នោះ លោក Santos បាន​បញ្ជាក់​ថា លោក​បាន​រក​ឃើញ​ថា កីឡាករ​រូប​នេះ កំពុង​តែ​ស្ថិត​ក្នុង​ស្មារតី​ដ៏ល្អ​។

Serie A: Cristiano Ronaldo in pursuit of another historic record | Marca

លោក Santos វ័យ​៦៦​ឆ្នាំ បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មានថា៖ «យើង​​តែង​តែ​មាន​​ភាព​ស្និទ្ធ​ស្នាល​នឹង​គ្នា​។ យើង​ជា​មិត្ត​ដ៏ល្អ ហើយ​ទំនាក់​ទំនង​របស់​យើង​មិនមែន​ត្រឹម​តែ​ជា​គ្រូបង្វឹក និង​​កីឡាករ​ឡើយ​។ Ronaldo ពិត​ជា​មាន​សមត្ថភាព​ដ៏អស្ចារ្យ ហើយ​រូប​គេ​តែ​ង​តែ​បង្ហាញពី​ភាព​រីក​រាយ ពេលរូប​គេ​​ស្ថិត​នៅ​ជាមួយនឹងក្រុម​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia