បរទេស៖ លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាបានព្យាយាមបញ្ចុះបញ្ចូលខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Borussia Dortmund កីឡាករ Erling Haaland អោយផ្ទេរមកកាន់ទឹកដី Old Trafford ពេលទីផ្សារដោះដូរកីឡាករខាងមុខ។

Haaland's dad says Man Utd transfer collapsed as only Solskjaer wanted him  and boss could have been sacked at any time

ទោះបីជាកិច្ចសន្យាចាកចេញរបស់ Erling Haaland អាចដំណើរការបាននៅរដូវកាលក្រោយក៏ពិតមែន ប៉ុន្តែខ្សែប្រយុទ្ធ ន័រវែស រូបនេះបានប្រាប់ភ្នាក់ងារផ្ទាល់ខ្លួនរបស់គេថារូបគេចង់ចាកចេញនៅក្នុងទីផ្សារដោះដូររដូវក្តៅខាងមុខនេះ។ មានក្លឹបជាច្រើនដូចជា Real Madrid, Man City, Chelsea និង Barcelona សុទ្ធតែមានពាក្យចរចាមរាមថាចាប់អារម្មណ៍លើកីឡាករវ័យ២០ឆ្នាំរូបនេះ។

Ed Woodward pulled the plug on Man United's Erling Haaland move |  SportsJOE.ie

ក្លឹប Manchester United ក៏ជាក្លឹបមួយដែលគេជឿជាក់យ៉ាងមុតមាំថានឹងអាចមានភាគរយខ្ពស់ក្នុងចុះហត្ថលេខាលើ Haaland ហើយយោងទៅតាមសារព័ត៍មាន AS បានអោយដឹងថាលោក Ole Gunnar Solskjaer កំពុងតែធ្វើការបញ្ចុះបញ្ចូលរូបនេះអោយចូលរួមជាមួយនឹងក្រុមរបស់ខ្លួននៅរដូវក្តៅខាងមុខនេះ។ របាយការណ៍បានអះអាងថាគ្រូបង្វឹកក្លឹបម្ចាស់ជើងឯកពានរង្វាន់ Premier League ២០សម័យកាលរូបនេះបានព្យាយាមបញ្ចុះបញ្ចូលអោយ Haaland មកកាន់ទឹកដី Old Trafford ហើយប្រាប់អោយរូបគេបដិសេធសំណើររបស់ក្លឹបដទៃទៀតទាំងអស់។ គួរបញ្ជាក់ផងដែលថា Haaland ធ្លាប់ជាកូនក្រុមរបស់លោក Ole Gunnar Solskjaer កាលពីនៅក្លឹប Molde មុននឹងចូលរួមជាមួយនឹង Red Bull Salzburg៕

 

ប្រភពព័ត៍មាន៖ Sportsmole