បរទេស៖ ជាមួយនឹងការបង្ហាញខ្លួនក្នុងវគ្គជម្រុះ World Cup ឆ្នាំ ២០២២ ទល់នឹងក្រុមស្លូវើនៀកាលពីថ្ងៃពុធ Luka Modric បានបង្កើតកំនត់្តត្រាជាប្រវត្តិសាស្រ្តមួយទៀត ក្នុងនាមជាកីឡាករដែលបង្ហាញខ្លួនចូលលេងអោយក្រុមជម្រើសជាតិក្រឡាអុកក្រូអាតបានច្រើនបំផុត។
ទោះយ៉ាងណា ម្ចាស់ជើងឯករង World Cup ឆ្នាំ ២០១៨ បានរងបរាជ័យក្នុងលទ្ធផល ១-០ ក្រោម ថ្វីជើងក្រុមស្លូវើនឪក្នុងការប្រកួតបើកឆាកយុទ្ធនាការជម្រុះព្រឹត្តការណ៏World Cup ២០២២ របស់ពួកគេ។ មានន័យថា ក្រោយបង្ហាញខ្លួនចុងក្រោយនិងជាលើកទី១៣៤ ខ្សែបម្រើក្រុមអធិរាជស Real Madrid បានបង្កើតកំនត់ត្រា បង្ហាញខ្លួនស្មើនិងនឹងខ្សែការពារចាស់វស្សារបស់ក្រុម Shakhtar Donetsk កីឡាករ Darijo Srnaធ្លាប់កាន់កាប់កំនត់ ត្រាចាស់ ។
ដូច្នេះការប្រកួតចំនួន ២ទៀតនៅ ៦ ថ្ងៃបន្ទាប់និងនាំអោយ Modricបច្ចុប្បន្នមានតួនាទីជាប្រធានក្រុម ជម្រើសជាតិក្រូអាតរូបនេះនិងបង្កើតកំនត់ត្រាចូលលេងអោយក្រូអាតបានច្រើនបំផុតលើសគេតែម្តង៕
ប្រភពព័ត៍មាន៖ Goal