បរទេស៖ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ បាន​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​អ៊ី​ស្លង់ ដោយ​ងាយ​ក្នុងលទ្ធ​ផល ៣-០ កាល​ពីថ្ងៃ​ព្រហស្បតិ៍ ដើម្បី​​ធ្វើ​ឲ្យ​យុទ្ធ​នា​ការ​ជម្រុះ World Cup រប់ស​ពួកគេ​ចាប់​ផ្តើម​យ៉ាងល្អ ក្រោយ​ពី​កីឡាករ​របស់​ពួក​​គេ​បាន​រៀប​ចំ​ការ​​ធ្វើ​បាតុ​កម្ម​មួយ​នៅមុន​ពេល​​ការ​ប្រកួត​ដើម្បី​បង្ហាញពី​ការ​តវ៉ា​មួយ​ស្តីពី​សិទ្ធិ​មនុស្ស​។

ក្រុម​កីឡាករ​របស់​អាល្លឺ​ម៉ង់ បាន​ឈរ​តម្រៀប​គ្នា​ជា​ជួរ នៅមុន​ពេល​​ការ​ប្រកួត ដោយ​បាន​ពាក់​អាវ​យឺត​ដែលមាន​អក្សរ​ពណ៌​ស និង​ផ្តុំ​គ្នា​បាន​ទៅ​ជា​ពាក្យ​ថា «HUMAN RIGHTS (សិទ្ធិ​មនុស្ស)»​។ លោក Joachim Loew គ្រូបង្វឹក​នៃក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ ដែល​បាន​គាំទ្រ​កាយ​វិការ​របស់​ក្រុម​របស់​លោក​នោះ បាន​ឲ្យដឹងថា៖ «នេះ​គឺ​ជា​សញ្ញា​​មួយ​ដែល​​ត្រូវ​ក្រោក​ឈរ​ឡើង​ដើម្បី​សិទ្ធិ​មនុស្ស​ក្នុង​ពិភព​លោក មិន​ថា នៅ​កន្លែង​ណា​ឡើយ និង​សម្រាប់​តម្លៃ​ដែល​យើង​បង្ហាញ​»​។

នា​ការ​ប្រកួត​នៅ​ថ្ងៃ​ដដែល​នេះ អតីត​ក្រុម​ម្ចាស់​ជើង​ឯក អេ​ស្ប៉ាញ បាន​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ ១-១ ជាមួយនឹងក្រុម​ជម្រើស​ជាតិក្រិក ប៉ុន្តែ គ្រូបង្វឹក​របស់​ពួក​គេ​គឺ​លោក Luis Enrique បាន​បញ្ជាក់​ថា ក្រុម​របស់​គួរ​តែ​ដណ្តើម​បាន​ជ័យ​ជម្នះ​។ ក្នុង​ការ​ប្រកួត​ជម្រុះ World Cup មួយ​គូ​ទៀត ក្រុម​ជម្រើស​ជាតិ​អ៊ី​តាលី បាន​ផ្តួល​ក្រុម​ជម្រើស​ជាតិ​អៀរ​ឡង់​ខាង​ជើង ក្នុង​លទ្ធផល ២-០ ដើម្បី​ចាប់​ផ្តើម​យុទ្ធនាការ​ជម្រុះ​របស់​ខ្លួន​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia