បរទេស៖ ខ្សែការពាររបស់ក្លឹប Villarreal កីឡាករ Pau Torres ត្រូវបានគេរាយការណ៍ថារូបគេចាប់អារម្មណ៍ក្នុងផ្លាស់មកចូលរួមជាមួយក្លឹបបិសាចក្រហម Manchester United។

ខ្សែការពារវ័យ២៤ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងបានយ៉ាងល្អសម្រាប់រដូវកាល ២០២០/២១ នេះ ហើយមានក្លឹបធំៗជាច្រើនបានបង្ហាញការចាប់អារម្មណ៍លើរូបគេ។ ក្លឹប Manchester City, Real Madrid និង Barcelona សុទ្ធសឹងបង្ហាញការចាប់អារម្មណ៍លើកីឡាកររូបនេះ ខណៈដែលក្លឹប Manchester United ត្រូវបានគេជឿជាក់ថាមានបំណងចង់នាំកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះទៅចាប់ដៃគូរជាមួយនឹងប្រធានក្រុមរបស់ពួកគេ Harry Maguire។
![]()
ថ្មីៗនេះ Torres ទើបតែបង្ហើបអោយដឹងថារូបគេទើបតែចាប់ផ្តើមសិក្សាភាសាអង់គ្លេស ដែលធ្វើអោយគេជឿជាក់ថាអាចនឹងទាក់ទងទៅនឹងការផ្លាស់ទៅលេងនៅទឹកដីប្រទេសអង់គ្លេសនៅទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។ បើយោងទៅតាមសារព័ត៍មាន Manchester United Evening News បានអោយដឹងថា Man Utd មានគំនិតក្នុងការនាំយកខ្សែការពារកណ្តាលម្នាក់មកចូលរួមក្រុមនៅទីផ្សារខាងមុខ។ ខ្សែការពាររូបនេះត្រូវបានគេរំពឹងថាអាចនឹងមានតម្លៃខ្លួនប្រមាណជាជាង៥១លានផោន៕
ប្រភពព័ត៍មាន៖ Sportsmole
