បរទេស៖ Tottenham Hotspur ចង់ចុះកុងត្រានាំយកខ្សែប្រយុទ្ធវ័យក្មេង Nicolas Gonzalez របស់ក្រុម Stuttgart អំឡុងពេលទីផ្សារដោះដូរកីឡាករនិងបើកដំណើរការនៅបញ្ចប់រដូវកាលនេះ។

កីឡាករវ័យ ២២ សញ្ជាតិអាហ្សង់ទីនរូបនេះទោះបីជាបានប្រឈមនិងបញ្ហារបួសចំនួន៣លើកផ្សេងៗគ្នានៅរដូវកាលនេះ តែរូបគេនៅបង្ហាញខ្លួនចូលលេងនៅលីកកំពូលអាឡឺម៉ង់ Bundesliga ចំនួន ១៥ លើកដោយស៊ុតបាល់បញ្ចូលទីចំនួន ៦ គ្រាប់និងបង្កើតឪកាសបានបញ្ចប់ទីបាន២ដងផងដែរ។

គេហទំព័រ Sky Sports News បានចុះផ្សាយថាក្រុមមាន់ខ្នាយមាសកំពុងតាមឃ្លាំមើល ស្ថានភាព របស់ Gonzalez មួយរយៈមកហើយនិងកំពុង បង្កើនចំណាប់អារម្មណ៍ចង់បានកីឡាករថ្មីមកជំនួស Gareth Bale បន្ទាប់ពីរូបគេមានមានគម្រោងវិលត្រឡប់ទៅកាន់ក្លឹប Real Madrid វិញក្រោយបញ្ចប់ការខ្ចីជើង។ Gonzalez ត្រូវបាន Tottenham ចាត់ទុកថាជាបេក្ខភាពជំនួស កីឡាករវេលស៍ដ៏ស័ក្តសមបំផុតជាមួយនិងតម្លៃខ្លួន របស់គេគឺប្រមាណ ២៧ លានផោន។គិតមកដល់ពេលបច្ចុប្បន្ននេះ រូបគេរកបានគ្រាប់បាល់ ២៣ គ្រាប់និង បង្កើតឪកាស (Assist) ១០ ដង ក្នុងការបង្ហាញខ្លួនសរុប ៧៩ ប្រកួតក្រោយផ្ទេរពីក្លឹប Argentino Juniors ក្នុងឆ្នាំ ២០១៨៕
ប្រភពព័ត៍មាន៖ Sportsmole
