បរទេស៖ កីឡាករ Lewis Hamilton បាន​បង្ហាញពី​ទេពកោសល្យ​នៃ​ការ​បើក​បរ​ដ៏គួរឲ្យ​ភ្ញាក់​ផ្អើល​មួយ​ផ្សេង​ទៀត កាល​ពីថ្ងៃ​អាទិត្យ ដើម្បី​​រា​រាំង​ការ​ប្រជែង​ពី​សំណាក់កីឡាករ Max Verstappen និង​ដើម្បី​ឈ្នះ​ការ​ប្រណាំង​បើក​រដូវ​​កាល Bahrain Grand Prix ដ៏រំភើប​។

ម្ចាស់​ការ​ពារ​ជើង​ឯក​ពិភព​លោក​៧​សម័យ​កាល​រូបនេះ បាន​​ការ​ពារ​ការ​នាំមុខ​របស់​ខ្លួន​តាម​រយៈ​ការ​ប្រើប្រាស់​ជំនាញ​ដ៏​ពិសេស​របស់​ខ្លួន នៅ​ក្នុង​​ការ​ប្រណាំង​ប៉ុន្មាន​ជុំ​ចុងក្រោយ ជាមួយនឹង​រថយន្ត Mercedes ដើម្បី​រា​រាំង​ពីការ​ប្រជែង​ពី​សំណាក់​កីឡាករ​របស់​ក្រុម Red Bull និង​ដើម្បី​ឈ្នះការ​ប្រណាំង​ជាលើក​ទី​៩៦​របស់​គេ​​។ Hamilton បាននាំមុខក្នុង​ថិរវេលា​០,៧វិនាទី លើ​កីឡាករ​ហូ​ឡង់ Verstappen ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​បោះ​បង់​ការ​នាំមុខ​របស់​ខ្លួន នៅ​ជិត​បញ្ចប់​ការ​ប្រកួត ក្រោយពី​បាន​ជែង​នាំមុខ​លើ​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក ប៉ុន្តែ បែរ​ជាបើក​ធ្លាក់​ផ្លូវ និង​ហួស​ខ្សែ​បន្ទាត់​កំណត់​។

Hamilton បាន​និយាយ​ទាំង​ក្តី​រីក​រាយ​ថា៖ «ជា​ដំបូង ខ្ញុំ​អាច​និយាយ​បាន​ថា នេះ​គឺ​ជា​លើក​ទី​១ហើយ​ដែលខ្ញុំ​បាន​ឃើញ​អ្នក​គាំទ្រ​ក្នុង​រយៈពេល​ជា​យូរ​មកនេះ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia