បរទេស៖ ក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា ពួកគេនៅតែបន្តចាប់អារម្មណ៍លើប្រធានក្រុមរបស់ក្លឹបអ្នកមានបុណ្យ FC Barcelona កីឡាករ Lionel Messi។

Man City 'still interested in signing Lionel Messi'

កុងត្រារបស់ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះជាមួយនឹងក្លឹប Barcelona  នឹងផុតកំណត់នៅតែមិថុនាខាងមុខនេះ ដូច្នេះមានន័យថារូបគេអាចចាកចេញពីក្លឹប Barcelona ដោយមិនមានតម្លៃខ្លួននៅទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ ប្រសិនបើមិនការបន្តកុងត្រាថ្មីនោះទេ។ ព័ត៍មានកាលថ្មីៗនេះបានចុះផ្សាយថាក្លឹប FC Barcelona កំពុងតែមានគម្រោងរៀបចំកុងត្រាពេញមួយជីវិតសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ ខណៈក្លឹប Man City ក៏កំពុងតែតាមប្រមាញ់កីឡាកររូបនេះផងដែរ។

What next for Lionel Messi after the Instagram post that rocked Barcelona?  - CNN

ក្លឹប Manchester City ក៏មានពាក្យចរចាមរាមថាពួកគេនឹងនាំយកខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លឹប Borussia Dortmund កីឡាករ Erling Haaland មកជំនួយកន្លែងរបស់ Sergio Aguero ដែលពួកគេទើបតែប្រកាសជាផ្លូវការណ៍អំពីចេញផ្លូវគ្នាកាលពីថ្ងៃចន្ទកន្លងទៅ។ ទោះបីជាយ៉ាងណា បើយោងទៅតាមសារព័ត៍មាន The Sun បានអះអាងថាក្រុមរបស់លោល Pep Guadiola នៅតែបន្តចាប់អារម្មណ៍លើ Messi ហើយពួកគេនឹងមិនបោះបង់ក្តីសង្ឃឹមក្នុងការនាំយកកីឡាកររូបនេះទៅកាន់ទឹកដី Etihad នៅពេលចប់រដូវកាលនេះឡើយ៕

 

ប្រភពព័ត៍មាន៖ Sportsmole