បរទេស៖ កីឡាករ Ibrahima Konate មិនសប្បាយចិត្តចំពោះស្ថានភាព​លេងនៅក្លឹប​បច្ចុប្បន្ន​ស្រប​ពេល​​ដែលមានការ​លើក​ឡើង​ថាហង្សក្រហម  Liverpool ត្រៀមចរចានាំយកខ្សែការពារ​កណ្តាលរូបនេះមកទឹកដី Anfield នៅពេល​ទីផ្សារ ដោះដូរ​កីឡាករនិងបើកនៅរដូវក្តៅ​នេះ។ ​

Ibrahima Konate to Liverpool? RB Leipzig director says Anfield transfer  'not an option' for defender | Evening Standard

បើទោះបីជានាយកប្រតិបត្តិផ្នែកកីឡាប្រចាំក្លឹបលោក Markus Krosche ថ្មីៗនេះបានបដិសេធចោលការលើកឡើងនេះ។ ហើយកន្លងមកក៏មានក្លឹប២ផ្សេងទៀតនៅអង់គ្លេស ដូចជា Man United និង Arsenal បានទទួលការចាប់អារម្មណ៍ផ្ទេរយក Konate មករួមក្រុមផងដែរ។

Bundesliga | Who is Ibrahima Konate: RB Leipzig's French force in defence?

យោងគេហទំព័រ Sky Deutschland បានចុះផ្សាយថាកីឡាករអន្តរជាតិបារាំង Konate មិនពេញចិត្តនឹង​ទម្រង់​លេងដែលគ្រូបង្វឹកវ័យក្មេង Julian Nagelsmann បានតម្រូវអោយរូបគេអង្គុយកៅអី​បម្រុង​​។ទោះយ៉ាង​ណា​កីឡា​​ករវ័យ២១ឆ្នាំរូបនេះទើបតែ អវត្តមានពេញមួយខែមករាដោយសារបញ្ហារបួសកជើងប៉ុន្តែរូប គេបានបង្ហាញ​ខ្លួន​ចូលលេង ៧ លើកចុងក្រោយនៅលីកកំពូលអាឡឺម៉ង់និងចូលលេងបាន ជម្រើសដំបូងបានតែបីលើក​ប៉ុណ្ណោះ​​ក្នុងអំឡុងពេលនោះ។ មួយវិញទៀត Konate មិនបានលេង ៩០ នាទីពេញសម្រាប់ RB Leipzig  នៅក្នុង​លីកចាប់តាំងពីដើមខែធ្នូឆ្នាំមុនមកម្លេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole