បរទេស៖ អតីតខ្សែការពារកណ្តាលក្លឹប Juventus និងក្រុមជម្រើសជាតិអ៊ីតាលីលោក Fabio Cannavaro បានជំរុញ​និងលើកទឹកចិត្តដល់អតីតក្លឹបរបស់ខ្លួនអោយបន្តផ្តល់ទំនុកចិត្តដល់គ្រូបង្វឹកលោក  Andrea Pirlo បើទោះបីជាមិន​ទាន់ទទួលបានលទ្ធផលល្អក្នុងអាជីពជាអ្នកចាត់ការ​ទូទៅ​រដូវកាលដំបូងជាមួយក្លឹបមានមូលដ្ឋាននៅទីក្រុង Turin ក៏ដោយ។

Juventus Centre-Back Fabio Cannavaro Defends Ciro Ferrara, Diego & Felipe  Melo From Criticism | Goal.com

 

បច្ចុប្បន្នក្រុមការពារតំណែងជើងឯក Serie A កំពុងឈរនៅលំដាប់ទីបួនក្នុងតារាង Serie A និងកំពុងស្ថិត​ក្នុង​ស្ថានភាពស្រពេចស្រពិលថានិងអាច រក្សាតំណែងជើងឯកលីកកំពូលអ៊ីតាលីជាលើកទី៩ បានរឺយ៉ាងណា​នោះ​ទេ? ។

Two legends: Pirlo and Cannavaro | Football, Olahraga, Badminton

អ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីលោក Andrea Pirlo ធ្លាប់បានបង្ហាញខ្លួនចូលលេងក្នុងនាមជាកីឡាករចំនួន ១៦៤ លើកសម្រាប់ Juventus នាពេលកន្លងមក។ រូបលោកបានចូលកាន់តួនាទីជំនួសលោក​ Maurizio Sarri កាលពី​ដើមរដូវកាលនេះយ៉ាងណាមិញក្រុម Juventus មិនអាចឆ្លងផុតវគ្គ ១៦ក្រុម Champions League បាននោះ​ទេបន្ទាប់ពីរងបរាជ័យក្រោមថ្វើជើងក្រុម Porto មកពីព័រទុយហ្គាល់៕

 

ប្រភពព័ត៍មាន៖ Sportsmole