បរទេស៖ គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​យ៉ាងល្អ​ពី​សំណាក់​ខ្សែ​បម្រើ Mason Mount កាលពីថ្ងៃ​ពុធ បាន​ជួយ​ឲ្យ​ក្រុម​តោខៀវ Chelsea ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ២-០ ក្នុង​ការ​ប្រកួត​​ជើង​ទី​១ លើក្រុម Porto ខណៈ​ដែល​ការ​ខ្ជះ​ខ្ជាយ​ឱកាស​ជាច្រើន​នៅ​ពីមុខទី អាច​​នឹង​ធ្វើឲ្យ​ក្រុម​របស់​ព័រ​ទុយ​ហ្គាល់​មួយនេះ បញ្ចប់ក្តី​សង្ឃឹម​របស់​ពួក​គេ​ក្នុង​​ការ​បង្កើត​ការ​ភ្ញាក់​​ផ្អើល​មួយ​ទៀតក្នុងក្រប​ខ័ណ្ឌ Champions League វគ្គ​៨​ក្រុម​ចុងក្រោយ​។

ការ​ទទួល​បាល់ និង​បង្វិល​ខ្លួន​ស៊ុត​បញ្ចូល​ទី​យ៉ាងល្អ​នៅ​តង់​ទី​១​របស់ Mount គួរ​តែ​គ្រប់​គ្រាន់​ក្នុងការ​ផ្តល់​​ការ​ឈឺ​ចាប់សម្រាប់​ក្រុម Porto ដែល​មាន​ទម្រង់​លេង​ល្អ​ប្រសើរ​ជាង​ក្នុងការ​ប្រកួត​ជើង​ទី​១ ក្នុង​ទីក្រុង Seville ប៉ុន្តែ បែរ​ជា​ខ្វះ​នូវ​ភាព​មុតស្រួច​ក្នុង​ការ​ដណ្តើម​យក​​ប្រៀប​។ ផ្ទុយ​ទៅវិញ ការ​ខក​ចិត្ត​របស់​ពួក​គេ​ត្រូវ​បាន​ធ្វើ​ឲ្យ​ឈាន​ទៅ​កាន់​១​កម្រិតទៀត ក្រោយពី​ខ្សែការ​ពារ Ben Chilwell បាន​​ដណ្តើម​បាល់​ពីការ​ធ្វេស​ប្រហែស​របស់​ខ្សែ​ការ​ពារ ដើម្បី​រក​គ្រាប់​បាល់​ទី​២ នៅ​ជិត​បញ្ចប់​ការ​ប្រកួត និង​ជួយ​ឲ្យ Chelsea រក​បាន​គ្រាប់​បាល់​ក្រៅដី​១​គ្រាប់​ទៀត ក៏ដូច​ជា​ធ្វើ​ឲ្យ​ក្រុម​ខ្លួន​ខិត​កាន់​តែ​​កៀក​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​។

ពួក​គេ​បាន​ទទួល​គ្រាប់​បាល់​ក្រៅដី​មែន ប៉ុន្តែ ក្រុម​ទាំង​២​បាន​លេង​នៅ​កីឡដ្ឋាន Ramon Sanchez Pizjuan ដែល​ជាកន្លែង​ពួក​គេ​នឹង​ត្រូវ​ជួប​គ្នា​ម្តង​ទៀត​នៅ​សប្តាហ៍​ក្រោយ ពោល​គឺ​ទាំង​ក្នុង និង​ក្រៅ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia