បរទេស៖​​ Ranger បន្តរក្សាជ័យជំនះលើក្រុម Hibernian សម្រាប់សប្តាហ៏ទី៣៤កាលពីយប់ថ្ងៃអាទិត្យ ខណៈជើងឯកស្កុតឡេនដ៏ នៅ​សល់ការប្រកួតចំនួន ៤ លើកទៀតប៉ុណ្ណោះ ដើម្បីកត់ត្រាទុកជាប្រវត្តិសាស្រ្ត មិនដែលស្គាល់ចាញ់សោះ ក្រោយឈ្នះ​ជើង​ឯកស្កុតឡេនដោយស្វ័យប្រវត្តិនៅរដូវកាលនេះ ។

Rangers - Sky Sports Football

គ្រាប់បាល់ពីរគ្រាប់នាំមុខបើកឆាករកបានដោយកីឡាករ Joe Aribo និង Ryan Kent សម្រាប់ក្រុមម្ចាស់ផ្ទះគឺ​គ្រប់គ្រាន់​សម្រាប់​​ក្រុមលោក Steven Gerrard ទទួលបានជ័យជំនះ៦លើកជាប់ៗគ្នាគិតចាប់តំាងពីលើកពានScottish Premiership កាល​ពី​ខែមុន។បើទោះបីជាការតែតវាយបករបស់ Kevin Nisbetសម្រាប់ក្រុមភ្ញៀវ​នៅតង់ទី២ប៉ុន្តែមិនអាច​ស្រោច​ស្រង់​ស្ថាន​ការណ៏​​​សម្រាប់​ក្រុម​ភ្ញៀវ​​​ បាននោះទេ ។

Rangers Football Club (@RangersFC) | Twitter

បរាជ័យដំបូងសម្រាប់ក្រុមភ្ញៀវក្នុង ៣ ប្រកួតចុងក្រោយសម្រាប់Hibernian ធ្វើឱ្យពួកគេបន្តឈរនៅលេខរៀងទី៣ ដោយ មានគម្លាត ៤ ពិន្ទុពីលើ​ក្រុមលេខ៤Aberdeen ដែលកំពុងខិតយ៉ាងប្រកៀកដើម្បីប្រជែងយកតំណែង លេខ៣មុនបញ្ចប់ រដូវកាលនោះ។រីឯRanger បច្ចុប្បន្នមានគម្លាតពីក្រុមគូប្រជែងCeltic ដល់ទៅ២០ពិន្ទុឯណោះគិតត្រឹមសប្តាហ៏ទី៣២នេះ៕

ប្រភពព័ត៍មាន៖ BBC