បរទេស៖ បិសាចក្រហម Manchester United កំពុងព្យាយាមសម្លឹងរកឪកាសចុះហត្ថលេខានាំយក Cristiano Ronaldo មក​កាន់ទឹកដី Old Traffo​​rd ជាថ្មីម្តងទៀតនារដូវក្តៅនេះ។ ប៉ុន្តែចំនុចសំខាន់បំផុតដែល ក្រុមម្ចាស់ជើងឯកអង់គ្លេស​២០​សម័យ​​​​ត្រូវ​បន្តធ្វើនោះគឺការទទួលបានសិទ្ធិគ្រប់គ្រាន់លេងនៅព្រឹត្តការណ៏ Champions League រដូវកាល​ក្រោយជាចាំ​បាច់​។​ ក្រុមលោក Ole Gunnar Solskjaer ទើបតែផ្តួលម្ចាស់ផ្ទះ Tottenham កាលពីថ្ងៃអាទិត្យសប្តាហ៍មុន​ដើម្បីរក្សាចំ​ណាត់​ថ្នាក់​នៅ​​ក្នុងក្រុម​កំពូលទាំង៤ និងមានគម្លាតពីក្រុមលេខ៥ Chelsea ចំនួន ៩ ពិន្ទុខណៈនៅសល់ ៧ ប្រកួតទៀត​និង​បញ្ចប់​រដូវ​កាល​។

Manchester United fans say the same thing after Cristiano Ronaldo transfer  links resurface - Manchester Evening News

យោងគេហទំព័រអ៊ីតាលី Calciomercato បានចុះផ្សាយថា: Man Utd និងប្រើប្រាក់ហិរញ្ញវត្តុបន្ថែមក្រោយទទួលបាន​ពីលទ្ធផលTop៤ ដើម្បីបញ្ចុះបញ្ចូលវីរបុរសរបស់ខ្លួនបច្ចុប្បន្នមានវ័យ៣៦ឆ្នាំរូបនេះ ឱ្យវិលត្រឡប់មកកាន់​ទឹកដី Old Trafford ជាថ្មីវិញ  ក្រោយចាកចេញទៅReal Madridក្នុងតម្លៃកំនត់ត្រាពិភពលោកកាលពី ១១ ឆ្នាំមុន។បើទោះបី​ស៊ុតបញ្ចូលទីបាន ២៥ គ្រាប់នៅក្របខណ្ឌ Serie A ក្រោយបង្ហាញខ្លួន ២៧ ប្រកួត ប៉ុន្តែក្តីសង្ឃឹម ក្នុងការជួយអោយ Juventus ឈ្នះជើងឯកលីគកំពូលអ៊ីតាលីលើកទី ១០ កាន់តែឃ្លាតឆ្ងាយ ក៏ព្រោះតែ Inter Milan កំពុងនាំមុខ១២ ពិន្ទុ​​ខណៈការប្រកួតនៅតែ ៨ ដងទៀតប៉ុណ្ណោះនិងបិទបញ្ចប់រដូវកាល។មួយវិញទៀតក្រោយចាកចេញពីក្រុមអធិរាជសនៅ ឆ្នាំ២០១៨ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ខកបំណងមិនអាចជួយJuventusជោគជ័យនៅក្របខណ្ឌChampion League បាន៣ឆ្នាំចុងក្រោយជាប់ៗគ្នា។

Transfer News: Manchester United allocate funds to sign Cristiano Ronaldo

មិនត្រឹមករណី Ronaldo នោះទេកិច្ចព្រមព្រៀងដ៏សក្តានុពលក៏អាចរួមបញ្ចូលខ្សែបម្រើ Paul Pogba អាចជាផ្នែកមួយ​នៃ​ការដោះដូរជាមួយ Juventus ។ក៏ព្រោះតែភ្នាក់ងារផ្ទាល់របស់កីឡាករគឺលោក Mino Raiola បានព្រលយពាក្យ​ថាកូនក្រុមរបស់ខ្លួនមិន​សប្បាយចិត្ត ហើយចង់​ចាកចេញ​ពីក្លឹប នៅចុងបញ្ចប់នៃរដូវកាលនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole