បរទេស៖ ក្រុមមាន់ខ្នាយមាស Tottenham Hotspur និងManchester City និងមានអ្នកគាំទ្រចំនួន ២០០០ នាក់នៅពេលដែលក្រុម ទាំងពីរត្រូវធ្វើការប្រកួតដណ្តើមពានរង្វាន់Carabao Cup រឺ EFL Cup វគ្គផ្តាច់ព្រ័ត្រកីឡដ្ឋាន Wembley នៅថ្ងៃទី ២៥ ខែមេសា ២០២១ ខាងមុខនេះ។
ប៉ុន្តែសម្រាប់អ្នកគាំទ្រដែលមានអាយុក្រោម ១៨ ឆ្នាំ និងមិនត្រូវបានអនុញ្ញាតិអោយចូលរួមទស្សនាដោយផ្តាល់បានទេ ក៏ព្រោះតែមូលហេតុពួកគេជាជនងាយរងគ្រោះខ្លាំង ក្នុងនោះផងដែរគឺស្រ្តីមានផ្ទៃពោះក៏និងមិនអនុញ្ញាតិផ្តល់សំបុត្រអោយចូលរួមបានផងដែរ។ គណកម្មាការរៀបចំការប្រកួតក៏បានតម្រូវអោយអ្នកដែលមានសិទិ្ធចូលទស្សនាចាំបាច់គឺត្រូវតែធ្វើតេស្តពិនិត្យសំណាក ក្នុងរយៈពេល២៤ ម៉ោងមុនការប្រកួតនិងនៅឯកន្លែងដែលបានកំណត់ តែមិនមែននៅផ្ទះ ។

មួយវិញទៀតអ្នកគាំទ្រដែលទទួលបានបណ្ណចូលទស្សនាការប្រកួតនេះ គឺត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងព្រោះការប្រកួតនេះជាផ្នែកមួយនៃកម្មវិធីស្រាវជ្រាវរបស់រដ្ឋាភិបាល។ ព្រោះសកម្មភាពនេះនិងត្រូវយកទៅធ្វើការ វាយតម្លៃថាតើព្រឹត្តិការណ៍ប្រកួតធំ ៗ អាចបើកដំណើរការឡើងវិញបានដោយសុវត្ថិភាពដល់សាធារណជនយ៉ាងដូចម្តេចដើម្បីបន្ត រឹតត្បិតការឆ្លងរីករាលដាលនៃមេរោគកូវីត-១៩នាពេលកន្លងមក។
