បរទេស៖ លោក Gary Neville បានពណ៌នាពីត្រកូលGlazerរបស់មហាសេដ្ឋីសញ្ជាតិអាមេរិក ដែលជាម្ចាស់កាន់កាប់ភាគហ៊ុនធំរបស់ក្លឹប Man Utd ថាជាក្រុមគ្រួសារដែលគិតតែពីផលប្រយោជន៏ផ្ទាល់ខ្លួនព្រមទាំងជំរុញឱ្យពួកគេលក់ក្លឹប និង ចាកចេញពីចក្រភពអង់គ្លេសថែមទៀតផង។
អតីតខ្សែការពារប្រវត្តិសាស្រ្តរបស់ក្លឹបបច្ចុប្បន្នក្នុងនាមជាអ្នកវិភាគកីឡាប្រចាំទូរទស្សន៏ Sky Sports បានបង្ហាញពីអារម្មណ៏ប្រតិកម្មបន្ទាប់ពីពត៌មាននៃការចូលរួមព្រឹត្តការណ៏ប្រកួតក្របខណ្ឌថ្មីហៅថា Super League មានក្លឹបធំៗនៅអង់គ្លេស៦ចូលរួមដែលក្នុងនោះក៏មានអតីត Ma Utd ផងដែររួមជាមួយនិង៦ទៀតមកពីលីកកំពូលអេស្បាញនិងអ៊ីតាលី ខណៈក្លឹប៣ទៀតក៏ត្រៀមដាក់បញ្ចូលបន្ថែម។
អតីតខ្សែការពារក្រុមជម្រើសជាតិអង់គ្លេសបន្តថា៖ «ខ្ញុំយល់ថាពួកគេកំពុងតែចូលរួមបំផ្លាញប្រវត្តិសាស្រ្តបាល់ទាត់ និង អ្នកគាំទ្រ ទាំងអស់នៅក្នុងប្រទេសនេះទេ។ ពួកគេបានធ្វើលើសហើយ។ អ្វីដែលជាចំណង់នោះគឺទឹកប្រាក់ដ៏ច្រើនមិនចេះស្កប់និងធ្វើអ្វីតាមតែចិត្តខ្លួនឯងនឹកឃើញ ដូច្នេះត្រូវបញ្ឈប់បញ្ហានេះ។ អ្វីដែលល្អបំផុតគឺការប្រកួតប្រជែងជាមួយភាពស្មោះត្រង់។ តែពេលនេះពួកគេកំពុងតែជាន់ឈ្លីវា។យើងទំាងអស់គ្នាដឹងថាបិសាចក្រហម Man Utd មានប្រាក់ច្រើន ហើយ Liverpool និង Arsenal ក៏ដូចគ្នា។ ប៉ុន្តែផ្ទុយទៅវិញពួកគេក៏អាចត្រូវក្លឹបបាតតារាងដូចជា Sheffield Utd ផ្តួលបាន នោះហើយជាសិទ្ធិស្មើភាព ក្នុងការធ្វើអាជីវកម្មនិងជំនួញ លើវ័ស័យកីឡាសម័យទំនើបនេះ»៕
ប្រភពព័ត៍មាន៖ Goal