បរទេស៖ Ryan Mason មានមោទនភាពបំផុតបន្ទាប់ពីរូបលោកត្រូវបានក្លឹបTottenham ផ្តល់តួនាទីជាគ្រូបង្វឹកបណ្តោះអាសន្ន រហូតដល់បញ្ចប់រដូ​វ​កាលនេះ ក្រោយពីក្លឹបចែកផ្លូវគ្នាជាមួយអតីតគ្រូបង្វឹកលោក Jose Mourinhoកាលពីដើមសប្តាហ៏នេះរួចមក។ អតីតខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស​រូបនេះបច្ចុប្បន្នមានវ័យ ២៩ ឆ្នាំបានចូលនិវត្តន៍ពីអាជីពនៅកំលុងឆ្នាំ២០១៨ បន្ទាប់ពីមានបញ្ហារបួស​ឆ្អឹងលលាដ៍ក្បាល ប៉ុន្តែរូប​គេ​នៅតែបន្តជួយក្រុមសម្រាប់ការបណ្តុះបណ្តាលយុវជនថ្នាល ។

Tottenham 'will play like Tottenham', says Ryan Mason

Mason ក៏ទើបតែបង្ហាញខ្លួនចូលរួមហ្វឹកហាត់ដល់កូណក្រុមជាលើកដំបូងកាលពីថ្ងៃច័ន្ទបាននិយាយថា «វាមិនមែនជារឿងអាថ៌កំបាំ​ងទេ​ដែល​​ខ្ញុំស្រលាញ់ក្លឹបនេះក្រោយចំណាយពេល២០ ឆ្នាំ វាគឺនៅក្នុងបេះដូង​ និងជាឈាមរបស់​ខ្ញុំ ខ្ញុំតែងតែមានអារម្មណ៍ថាមាន​ទំនាក់​ទំន​ងយ៉ាងល្អ និងស្រលាញ់ខ្លាំងជាមួយអ្នកគាំទ្រ។ ខ្ញុំនឹងផ្តល់អ្វីៗទាំងអស់ដល់ក្រុម ដើម្បីឈ្នះការប្រកួត»។

Tottenham secures $220M loan to avoid blow from virus

Tottenham នឹងត្រូវទទួលភ្ញៀវ Southampton នៅក្របខណ្ឌ   Premier League នៅថ្ងៃពុធមុនបន្តជួប Man. City នៅវគ្គផ្តាច់ព្រ័ត្រ Carabao Cup នៅកីឡាដ្ឋាន Wembley នាថ្ងៃអាទិត្យខាងមុខនេះ។លោក Mason ក៏មានជំនួយការពីរនាក់ផងដែរគឺលោក Chris Powell និង Nigel Gibbs ខណៈលោក Michel Vorm ជាគ្រូបង្វឹកអ្នកចាំទីបណ្តោះអាសន្ន ស្របពេលអតីតខ្សែការពារLedley King នឹងបន្តតួនាទីជាជំនួយការជម្រើសទី១ដដែល៕

 

ប្រភពព័ត៍មាន៖ BBC