បរទេស៖ លោក Joel Glazer មហាសេដ្ឋីសញ្ជាតិអាមេរិកនិងជាសហប្រធានម្ចាស់ក្លឹបបិសាចក្រហម Man Utd បានសរសេរលិខិតសុំអភ័យទោសដោយចំហទៅកាន់អ្នកគាំទ្រដោយសារភាពថាការសម្រេចចិត្តចូលរួមក្នុងពានរង្វាន់ European Super League គឺជាទង្វើមួយខុស ។សកម្មភាពនេះគឺបានធ្វើឡើងបន្ទាប់ពីពត៌មាននៃការចូលរួមព្រឹត្តការណ៏ប្រកួតពានរង្វាន់ថ្មីនេះបានបែកធ្លាយ គួរអោយភ្ញាក់ផ្អើលកាលពីថ្ងៃអាទិត្យ។ ហើយអ្វី ដែលគួរអោយចាប់អារម្មណ៏គឺប្រធានក្លឹបReal Madrid លោក Florentino Perez ត្រូវបានអះអាងថាជាប្រធានEuropean Super League ស្របពេលលោកAndrea Agnelli ប្រធានក្លឹប Juventus ដែលត្រូវបានផ្តល់តួនាទីជាអនុប្រធានជាមួយ Joel Glazer រួចមកនោះ។

ចាប់តាំងពីពេលនោះមកដំណើរការនៃការនុវត្តអោយមានកម្មវិធីប្រកួតដែលរំពឺងថានិងចេញជារូបរាងនៅរដូវកាលថ្មី បានជួបឧបសគ្គដ៏ ចម្រូងចម្រាស ក្រោយរងការរិះគន់ និងព្រមានដាក់ទណ្ឌកម្ម ពីសំពាក់UEFA និងនាយករដ្ឋមន្រ្តីអង់គ្លេស និង គ្រូបង្វឹកព្រម ទាំងប្រិយមិត្តគាំទ្រនិងបណ្តាវីរបុរសប្រចាំក្លឹប ហើយទីបំផុតកាលពីថ្ងៃពុធម្សិលមិញសម្រាប់ក្រុមទាំង៦ មកពីអង់គ្លេសបានប្រកាសដកខ្លួនចេញជាផ្លូវការណ៏ហើយ។ ឥឡូវនេះលោក Goel ដែលជាសមាជិកម្នាក់ក្នុងចំណោមម្ចាស់ក្លឹបទំាងបីនៃត្រកូល Glazer បានធ្វើការសុំអភ័យទោសចំពោះការសំរេច ចិត្តនេះហើយបានទទូចថាលោកនឹងខិតខំកសាងទំនុកចិត្តឡើងវិញជាមួយអ្នកគាំទ្រដើម្បីក្លឹបមានភាពរីកចំរើន កំពុងឆ្ពោះទៅមុខ។
លិខិតនោះត្រូវបានបង្ហោះនៅលើគេហទំព័រផ្លូវការរបស់ក្រុម្ចាស់ជើងឯកអង់គ្លេស២០សម័យដោយមានន័យថា៖ «ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះយើងទាំងអស់គ្នាបានឃើញនូវភាពស្មោះត្រង់ដ៏ជ្រាលជ្រៅសម្រាប់អ្នកគាំទ្ររបស់យើងចំពោះក្លិបដ៏អស្ចារ្យមួយនេះ។ទាំងអស់គ្នាបានបញ្ជាក់យ៉ាងច្បាស់ពីការប្រឆាំងដាច់ខាតសម្រាប់ការចូលរួម European Super League ហើយយើងជាគណៈកម្មាការបាន យល់ខុស តែយើងក៏ចង់បង្ហាញថាយើងក៏អាចធ្វើអ្វីៗបានត្រឹមត្រូវដែរ»៕
ប្រភពព័ត៍មាន៖ Sportsmole
