បរទេស៖ ក្លឹបតោខៀវ Chelsea និងក្លឹបបិសាចក្រហម Manchester United បានបង្ហាញការចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើម Kelechi Iheanac​ho របស់ក្រុម Leicester City ដែលជាដំណោះស្រាយបញ្ហាមួយសម្រាប់ក្លឹបរបស់ពួកគេនៅតំបន់ប្រយុទ្ធនាពេលបច្ចុប្បន្ននេះ។

Kelechi Iheanacho: Leicester striker extends contract until 2024 after  winning Player of the Month award | Football News | Sky Sports

អតីតយុវជនថ្នាលរបស់ក្លឹប Man City រូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ក្រុមរហស្សនាមកញ្ជ្រោងខៀវនៅរដូវកាលនេះ​ហើយក្រៅពីនេះមានក្លឹប​បាល់​ទាត់ជា​ច្រើនទៀត​លីគ​កំពូល​អង់គ្លេសបានសម្តែងការចាប់អារម្មណ៍ចង់បានរូបគេមកចូលរួមក្រុម Iheanacho កីឡាករអន្តរជាតិនីហ្សេរីយ៉ា បានចូលរួមហ្វឹកហាត់ក្នុងក្រុមយុវជនរបស់ក្លឹប Man City ក្នុងឆ្នាំ ២០១៤ និងបង្ហាញខ្លួន​ឈុតធំជាលើកដំបូងក្នុងឆ្នាំ ២០១៥។ ទោះយ៉ាងណាកីឡាករវ័យ ២៤ ឆ្នាំរូបនេះចូលលេងបាន២៩ប្រកួតនៅក្នុងរដូវកាលទី ២ ចន្លោះឆ្នាំ២០១៦-២០១៧ មុនពេលត្រូវក្លឹប Leicester City ចំណា២៥លានផោនទិញយកទៅរួមក្រុម។ បច្ចុប្បន្ន Iheanacho ជាជម្រើសទី១របស់ក្លឹប Leicester ដោយស៊ុតបញ្ចូលទីបាន ១៥ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៣១ លើកគ្រប់ក្របខណ្ឌការប្រកួតទាំងអស់។

Kelechi Iheanacho extends Leicester City contract until 2024 - Hindustan  News Hub

លោក Thomas Tuchel មានបំណងចង់បំពេញចន្លោះប្រហោងសម្រាប់ក្រុម ក្រោយពីមិនបង្ហាញការជឿជាក់ លើខ្សែប្រយុទ្ធ  Timo Werner និង Tammy Abraham ស្របពេល Olivier Giroud ត្រៀមចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ រីឯក្រុម Man Utd របស់លោក Ole Gunnar Solskjaer ក៏មានបំណងចង់ចុះកុងត្រាកីឡាករពាក់អាវលេខ ៩ រូបនេះផងដែរ ក្រោយពីពួកគេពឹងផ្អែកលើការរកគ្រាប់បាល់ ច្រើនពីសំណាក់ខ្សែប្រយុទ្ធ Edinson Cavani ខណៈ Rashford និង Martial ឧស្សាហ៏ជួបបញ្ហារបួសនាពេលកន្លងមកនេះ៕

 

ប្រភពព័ត៍​មាន៖ Sportsmole