បរទេស៖​ ក្លឹបអ្នកមានបុណ្យ FC Barcelonna កំពុងបើកកិច្ចពិភាក្សាចរចារពីលទ្ធភាពចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Memphis Depay ពីក្លិប Lyon  មកកាន់ទឹកដី Camp Nou នៅរដូវក្តៅខាងមុខនេះ បន្ទាប់ពីខកខានកាលពីរដូវកាលមុន។ កីឡាករអន្តរជាតិហូឡង់វ័យ ២៧ ឆ្នាំរូបនេះបាន​បង្ហាញ​ទម្រង់លេងគួរឱ្យចាប់អារម្មណ៍ សម្រាប់ក្លឹបនៅលីកកំពូលបារាំងនៅរដូវកាលនេះ ដោយអាចរកបាន ២០ គ្រាប់និងបង្កើតឱកាស ៩ ដង​ក្នុង​ការបង្ហាញខ្លួន ៣៥ លើកគ្រប់កម្មវិធីទាំងអស់។

Memphis Depay: 5 things on Lyon's Dutch star

គួរបញ្ជាក់ផងដែលថាកិច្ចសន្យារបស់អតីតកីឡាករក្លឹប Man Utd រូបនេះជាមួយនឹងក្លឹប Lyon នឹងត្រូវផុតកំណត់នៅចុងខែមិថុនានេះ ស្របពេល​ការ​ចុះ​កុង​ត្រា​ថ្មី​ជា​​មួយ​ក្លឹបនៅមិនទាន់ចេញជារូបរាងនៅឡើយ ក៏ព្រោះតែ Depay ក៏កំពុងពិចារណាចង់លេងមីក្រោមការដឹកនាំ​របស់លោក Ronald Koeman ម្តងទៀតក្រោយធ្លាប់ធ្វើការរួមគ្នានៅក្រុម​ជម្រើសជាតិ។

Barcelona-linked Depay: I might stay at Lyon until the end of the season |  Goal.com

Memphis បានស៊ុតបាល់បញ្ចូលទីសរុប ៧៤ គ្រាប់និង Assist ដល់ទៅ ៥២ លើកក្នុងការចូលលេង ១៧៣ ប្រកួតសម្រាប់ Lyon  ក្រោយចាកចេញពីទឹកដី Old Trafford មកកាន់កីឡាដ្ឋាន Groupama កាលពីឆ្នាំ២០១៧៕

 

ប្រភពព័ត៍មាន៖ Sportsmole