បរទេស៖ ប៉ូលីសនៅតំបន់ Manchesterរឺហៅកាត់ថា(GMP) បានចេញសេចក្តីថ្លែងការថាអ្នកចាត់ការទូទៅសញ្ជាតិ Wales លោក Ryan Giggs ត្រូវបានចោទប្រកាន់៣ករណីដែលក្នុងនោះមានការប្រើអំពើហិង្សា បង្ករបួសស្នាម និងការកំហែងកំហែងផ្លូវភេទដោយបង្ខំទៅលើស្រ្តីមិនត្រូវបានបញ្ចេញអត្តសញ្ញាណចំនួន២នាក់។
អតីតកីឡាករ Man. Utd បច្ចុប្បន្នមានវ័យ ៤៧ ឆ្នាំរូបនេះត្រូវបានសមត្ថកិច្ចធ្វើកំនត់ហេតុពីហេតុការណ៏ដែលបានកើតមានឡើងតាំងតែពីថ្ងៃទី១ខែវិច្ឆិកាឆ្នាំ ២០២០ នៅវេលាម៉ោង ១០ និង ៥ នាទីយប់ថ្ងៃអាទិត្យ ឯ ផ្លូវ Chatsworth នាតំបន់ Worsley កន្លងទៅ។Ryan Giggs ត្រូវបានចោទប្រកាន់ពីបទបង្កគ្រោះថ្នាក់ ជាក់ស្តែងលើស្ត្រីមានវ័យ ៣០ ឆ្នាំនិងបន្តការវាយដំ ទៅលើស្ត្រីមានវ័យ ២០ ឆ្នាំម្នាក់ទៀត ។ ប្រភពបន្តថាៈGiggត្រូវបានធានាអោយនៅក្រៅឃុំតែ បង្ហាញខ្លួននៅឯតុលាការ Manchester និង Salford Magistrates ចក្រភពអង់គ្លេសកាលពីថ្ងៃពុធទី ២៨ ខែមេសាឆ្នាំ ២០២១កន្លងទៅ។
ទោះជាមានបទចោតប្រកាន់បែបនេះក្តី កីឡាករដែលធ្លាប់ឈ្នះPremier League ១៣ដង និង Champions League ចំនួន ២ មុនពេលប្រកាសចូលនិវត្តន៍កាលពីខែឧសភាឆ្នាំ ២០១៤ បានបដិសេធ ។ គួររំលឹកក្រោយពីបញ្ចប់តួនាទីពីជំនួយការអតីតគ្រូបង្វឹកលោកLuis Van Gaal រូបលោកត្រូវបានតែងតាំងជាអ្នកចាត់ ការ ក្រុមជម្រើសជាតិវែលនៅខែមករាឆ្នាំ ២០១៨ បន្ទាប់ពីលោកChris Coman។ផ្ទុយទៅវិញសមាគម បាល់ទាត់ក្រុម ជម្រើស ជាតិវេលស៍ (FAW) បានប្រកាសជាផ្លូវការណ៏ថាGigg និង និងមានវត្តមានដឹកនាំក្រុមសម្រាប់ការប្រកួតផ្តាច់ព្រ័ត្រអឺរ៉ូ ២០២០ ខាងមុខនេះទេ ដោយត្រូវជំនួសដោយលោក Robert Page ជាគ្រូបង្វឹកបណ្តោះអាសន្ននោះ៕
ប្រភពព័ត៍មាន៖ Besoccer