បរទេស៖ ទីបំផុតក្លឹប Watford បានវិលត្រលប់មកលេងនៅលីកកំពូលអង់គ្លេសដោយស្វ័យប្រវត្តិវិញហើយក្រោយផ្តួលក្រុមភ្ញៀវ Millwall ក្នុងលទ្ធផល១ទល់និង០សម្រាប់ការប្រកួតសប្តាហ៏ទី៤៤កាលពីយប់ថ្ងៃសៅរ៏។
ទោះបីជាមានឪកាសគ្រប់គ្រងបាល់និងឪកាសរកគ្រាប់បាល់បហាក់ប្រហែលគ្នា ប៉ុន្តែការទទួលបានបាល់ពិន័យ ១១ ម៉ែត្រនៅនាទីទី១១តែ១គ្រាប់របស់ Ismaila Sarr បន្ទាប់ពីខ្សែបម្រើស្លាតអន្តរជាតិសេណេហ្កាល់រូបនេះត្រូវបានកីឡាករ Billy Mitchell ធ្វើអោយរូបគេដួលក្នុងតំបន់គ្រោះថ្នាក់នោះ។ ជ័យជំនះដ៏សំខាន់បំផុតនេះដែលជួយអោយ Watford មានសុវត្ថិភាព និងបង្កើនគម្លាតដាច់១០ពិន្ទុពីក្រុមលេខ៣ Brenford តែម្តង។
Watford បានដើរតាមគន្លងរបស់ក្រុមកំពូលតារាង Norwich City បន្ទាប់ពីពួកគេទាំងពីត្រូវបានកាត់ចេញកាលពីរដូវកាលមុនជាមួយហើយទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគេនៅរដូវកាលនេះមកវិញ៕
ប្រភពព័ត៍មាន៖ BBC