បរទេស៖​ Michael Owen អតីតខ្សែប្រយុទ្ធប្រវតិ្តសាស្រ្ត Liverpool និង Manchester United បានរិះគន់ទម្រង់លេងរបស់លោក Ole Gunnar Solskjaer កំលុងពេល Man Utd ប្រកួតស្មើជាមួយម្ចាស់ផ្ទះ Leeds United កាលពីថ្ងៃអាទិត្យ។ បច្ចុប្បន្នក្នុងនាមជាអ្នកវិភាគកិឡា ប្រចាំស្ថានីយទូរទស្សន៏លោក Owen បានបញ្ចេញទស្សនៈ មិនយល់ស្របទៅនិងការដាក់កីឡាករចូលលេងនៅសប្តាហ៏ទី៣៣ នៅទឹកដី Elland Road នោះទេ។

Paul Scholes and Michael Owen make same criticism of Man Utd manager Ole Gunnar Solskjaer - News Break

លទ្ធផលមិនអាចផ្តួលក្រុមម្ចស់ផ្ទះរបស់លោក Marcelo Bielsa បានធ្វើអោយ Man Utd ខកខានឪកាសដេញតាមក្រុមកំពូលតារាង Man City ដល់ទៅ១០ ពិន្ទុខណៈការប្រកួតនៅសល់ ៥ ដងទៀតប៉ុណ្ណោះនិងបិទបញ្ចប់រដូវកាលហើយ។គួរកត់សម្គាល់ថា​លោក​Solskjaer បានដាក់អោយ Paul Pogba និង Edinson Cavani អង្គុយកៅអីបម្រុងតែបានដាក់អោយចូលលេងសម្រាប់​ការ​ប្រកួត​ក្នុង​តង់ទី ២ ប៉ុន្តែមិនបានទទួលលទ្ធផលជាវិជ្ជមាននោះទេ។

Michael Owen's predictions for West Ham v Chelsea and Leeds v Man Utd | Metro News

អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេសរូបនេះបានបង្ហាញអារម្មណ៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដែលកីឡាករឆ្នើមទាំងពីរខាងលើមិនបានចូលលេងជម្រើសដំបូងជាមួយក្រុម Leeds United ដែលបច្ចុប្បន្នស្ថិតស្ថិតនៅចំណាត់ថ្នាក់លេខ ៩ និងជាក្រុមដែលMan.Utd​ធ្លាប់​ផ្តួលនៅទឹកដីOld Traffordក្នុងលទ្ធផល ៦ទល់និង២កាលពីដើមរដូវកាលនេះ ។ ផ្ទុយទៅវិញOwen បានបន្ធូរអារម្មណ៏រិះគន់ ដោយ​ព្រលយ​ពាក្យថាគ្រូបង្វឹកសញ្ជាតិន័រវេរូបនេះនិងអាចទុកកីឡាករខ្លះដើម្បីការប្រកួតជើងទី១វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League ជាមួយ​ក្រុម Roma នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ៕

 

ប្រភពព័ត៍មាន៖ Sportskeeda