បរទេស៖ លោក Pep Guardiola គ្រូបង្វឹក​របស់​ក្រុម Pep Guardiola បាន​ប្រាប់​កីឡាករ​របស់​លោក​ឲ្យ​ជឿជាក់​លើ​សមត្ថភាពរបស់​ខ្លួន​ក្នុងការ​​បំពេញ​កាតព្វ​កិច្ច​របស់​ខ្លួន​ពេល​ប្រកួត​ជាមួយនឹងក្រុម Paris Saint-Germain ដើម្បី​ឈាន​ទៅ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ​ជាលើក​ទី​១​របស់​ខ្លួន​។

 

ក្រុម​របស់​លោក Guardiola បាន​វាយ​បក​ដេញ​តាមពី​ក្រោយ​ដើម្បី​​ផ្តួល​ក្រុមម្ចាស់​ជើង​ឯក​របស់​បារាំង ក្នុង​លទ្ធ​ផល ២-១ នៅកីឡដ្ឋាន Parc des Princes កាលពីថ្ងៃ​ពុធ ដើម្បី​ដណ្តើម​យក​ការ​នាំមុខ​ដ៏​សំខាន់​ មុន​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រកួតនៅ​កីឡដ្ឋាន Etihad នា​ថ្ងៃ​ទី​៤ ខែ​ឧសភា​។ Man City បាន​ឈាន​ទៅ​ប្រកួត​វគ្គ​៤​ក្រុម​ចុងក្រោយ​នេះ​ជាលើក​ដំបូង ក្នុង​រយៈ​​ពេល​៥​ឆ្នាំ ក្រោម​ការ​ដឹកនាំ​របស់​លោក Guardiola តាមរយៈ​ការវាយ​បក​ពីការ​របូត​គ្រាប់​បាល់​នៅ​ដើម​តង់​ ក្នុងការ​ប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយរបស់​ពួក​គេ ជើង​ទី​២ ជាមួយនឹងក្រុម Borussia Dortmund ដើម្បី​ទទួល​ជ័យ​ជម្នះ ២-១ នៅ​អាល្លឺម៉ង់​។

ក្រុម​កំពុង​នាំមុខ​​លើ​តារាង Premier League បាន​ធ្វើ​ការ​វាយ​បក​ដូចគ្នានេះ ក្រោយពី Marquinhos បាន​ជួយ​ឲ្យ PSG រក​បានគ្រាប់​បាល់​នាំមុខ​មុន មុន​នឹង​វាយ​បក​វិញ​តាម​រយៈគ្រាប់​បាល់​របស់ Kevin De Bruyne និង Riyad Mahrez​។ លោក Guardiola បាន​ឲ្យដឹងថា៖ «នៅ​ Dortmund យើង​បាន​របូត​គ្រាប់​បាល់​១​គ្រាប់ និង​បាន​វាយ​បក​វិញ ហើយ​ថ្ងៃ​នេះ​ក៏​ចឹង​ដែរ​។ អ្វី​ដែលខ្ញុំ​ចង់​បាន​គឺ​ការ​ជឿជាក់​លើខ្លួន​ឯង​ក្នុង​ការ​ប្រកួត​ជើង​ទី​២​»​៕

ប្រភ​ព​ព័ត៌​មាន៖ Channel News Asia