បរទេស៖ ខ្សែការពារ Chris Smalling របស់ក្រុមខ្លាធំ Roma និងវិលត្រលប់មកបង្ហាញខ្លួនចូលលេងនៅទឹកដី Old Trafford ជាលើកដំបូងជាមួយនិងការប្តេជ្ញាចិត្តបំផ្លាញក្តីអតីតក្លឹបរបស់ខ្លួនក្នុងការប្រកួតក្របខណ្ឌ Europa Leagueនៅរាត្រីនេះវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃទី៣០មេសា ២០២១ ។ កីឡាករវ័យ ៣១ ឆ្នាំរូបនេះបានបញ្ចេញអារម្មណ៍ស្រស់ស្រាយនិងត្រៀមខ្លួន១០០ភាគរយដើម្បីការប្រកួតនេះ ខណៈ មិត្តរួមក្រុម Henrikh Mkhitaryan ដែលជាអតីតកីឡាករ Man Utd ក៏នឹងមានវត្តមានចូលរួមផងដែរក្រោយចេញពីទីលានហ្វឹកហាត់នៅទីក្រុងរ៉ូម។
ខ្សែការពារកណ្តាលសញ្ជាតិអង់គ្លេសវ័យ ៣១ ឆ្នាំរូបនេះបានបង្ហាញខ្លួនចំនួន ៣២៣ ប្រកួតសម្រាប់ Man Utd ក្រោយផ្ទេរពី Fulham កាលពីឆ្នាំ ២០១០ និងបានឈ្នះ Premier League ចំនួន២ ដងនិងពានក្នុងស្រុក៦លើកផ្សេងទៀត។ Smalling ដែលត្រូវបានក្លឹបRoma ខ្ចីជើងរយៈពេលរដូវកា មុនពេលទិញផ្តាច់ នៅក្នុងខែតុលាឆ្នាំមុន នឹងត្រូវបង្ហាញខ្លួនចូលលេងទល់និង អតីតក្លឹបសម្រាប់ការប្រកួតពានរង្វាន់ Europa League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃព្រហស្បតិ៍នេះហើយ។ Smalling ក៏ធ្លាប់ឈ្នះពានEuropa league ជាមួយក្លឹបMan.Utd កាលពីឆ្នាំ២០១៧ កំលុងពេលលោក Mourinho នៅជាគ្រូបង្វឹក ហើយ បានជួយក្លឹបផ្តួល Ajax នៅវគ្គផ្តាច់ព្រ័ត្រ នាទីក្រុងStockholm ប្រទេសស៊ុយអ៊ែត។
ទោះយ៉ាងណាកីឡាករវ័យ៣១ឆ្នាំរូបនេះទើបតែបង្ហាញខ្លួនចូលលេងក្រោយអវត្តមាន ៦ សប្តាហ៍ដោយសាររបួស ជង្គង់ក្នុងការបាត់បង់ តែមិនអាចជួយក្លឹបអោយគេចផុតពីបរាជ័យពេលជួបCagliari កាលពីថ្ងៃអាទិត្យ ខណៈដែល ផ្ទះនិងក្រុមគ្រួសាររបស់ខ្លួន នៅក្នុងប្រទេសអ៊ីតាលីត្រូវបានក្រុមចោរប្លន់ប្រដាប់អាវុធចូលវាយឆ្មក់កាលពីពេលថ្មីៗនេះផងដែរ៕
ប្រភពព័ត៍មាន៖ Sportsmole