បរទេស៖ លោក Brendan Rodgers បានសារភាពថារូបលោកបានច្រានចោលឱកាសក្នុងការផ្លាស់ទៅដឹកនាំក្លឹប Tottenham Hotspur ដោយផ្អែកលើហេតុផលថា Leicester City បច្ចុប្បន្នកំពុងមានសក្តានុពលរីកចម្រើនលើសមត្ថភាព និងបច្ចេកទេសលេងគួរអោយកត់សម្គាល់។
គេហទំព័រ 90min បានចុះផ្សាយថាចាប់តាំងពីខែមីនា Tottenham ចង់បាន លោក Rodgers មកដឹកនាំ ពោលគឺមុនពេលក្លឹបចែកផ្លូវគ្នាជាមួយអតីតគ្រូបង្វឹកលោក Jose Mourinho ទៅទៀត។ យ៉ាងណាមិញក្រុមក៏បានបង្កើនការតាមប្រមាញ់អ្នកចាត់ការទូទៅក្រុមLeicester រូបនេះបន្ថែមទៀត ក្រោយបញ្ចប់តួនាទីបុរសសញ្ជាតិព័រទុយហ្គាល់ជាផ្លូវការណ៏ និងមុនពេលតែងតាំង Ryan Mason ជាគ្រោះបង្វឹកបណ្តោះអាសន្ន។

លោក Rodgers សារភាពថាបានពេញចិត្តនឹងគម្រោងបច្ចុប្បន្នរបស់ Leicester មែនទែន ខណៈអតីតគ្រូបង្វឹក Liverpool និង Celtic បានជួយក្រុមទៅវគ្គផ្តាច់ព្រ័ត្រ FA Cup ហើយបច្ចុប្បន្នពួកគេកំពុងឈរនៅលំដាប់ទី ៣ នៃក្របខណ្ ឌPremier League ថែមទៀតដែលហើយក៏ជាឱកាសមានកៅអីទៅលេងនៅក្របខណ្ឌ Champion League រដូវកាលក្រោយផងដែរ។ អ្នកចាត់ការសញ្ជាតិអៀឡង់ខាងជើងមានវ័យ៤៨ឆ្នាំបានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថា៖ «ខ្ញុំពិតជារីករាយខ្លាំងណាស់នៅទីនេះ។ ខ្ញុំមានការគោរពពីសំណាក់កីឡាករ និងក្រុមប្រឹក្សាភិបាល ដែលបានផ្តល់ឱ្យខ្ញុំនូវកំលាំងចិត្ត ជារៀងរាល់ថ្ងៃ។ ហើយខ្ញុំក៏អាចមើលឃើញអនាគតនៅទីនេះទាក់ទងជាមួយការអភិវឌ្ឍក្រុមផងដែរ»៕
ប្រភពព័ត៍មាន៖ 90min
