បរទេស៖ Sapir Berman បាន​បង្កើតប្រវត្តិ​សាស្ត្រ​ក្នុង​កីឡា​ កាលពីថ្ងៃ​ចន្ទ តាម​រយៈ​ការ​ដើរ​តួនាទី​ជា​អាជ្ញាកណ្តាល​កាត់​សេចក្តី​ក្នុងការ​ប្រកួតកីឡា​បាល់ទាត់នៃក្រប​ខ័ណ្ឌ Premier League របស់​អ៊ី​ស្រា​អែល ជាលើក​ដំបូង បើ​​គិត​ចាប់​តាំង​ពីចូលរួម​ក្នុងនាម​ជា​អ្នក​កែ​ភេទ​។

ស្រប​ពេល​ដែល​នាង​បាន​ដើរ​ចូល​ទីលាន ​ដើម្បី​កាត់​សេចក្តីក្នុងការ​ប្រកួត​រវាង​ក្រុម Beitar Jerusalem និង Hapoel Haifa សហ​ព័ន្ធកីឡា​បាល់​ទាត់​អ៊ី​ស្រា​អែល បាន​សរសេរ​លើ​បណ្តាញ​សង្គម Twitter ថា៖​ «នេះ​គឺ​ជា​​ការ​បោះ​ជំហាន​ទី​១ ក្នុង​ដំណើរ​​ដ៏​ឆ្ងាយ និង​អស្ចារ្យ​។ Sapir យើង​ពិត​ជា​មាន​មោទ​ន​ភាព​ណាស់​ដែល​ធ្វើការ​ជាមួយ​អ្នក​។

នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌​មានមួយ កាលពី​ថ្ងៃអង្គារ សប្តាហ៍មុន ដែល​ក្នុង​ពេលនោះ នាង​បាន​ប្រកាស​ពីការ​ប្តូរ​ភេទ​របស់​នាងក្នុង​វ័យ​២៦​ឆ្នាំ ខណៈ​ដែល​នាង​គឺ​ជា​អាជ្ញាកណ្តាល​​ដ៏ឆ្នើម​ម្នាក់ក្នុងក្រប​ខ័ណ្ឌកីឡា​បាល់ទាត់​អ៊ី​ស្រាអែល​។ ជាមួយ​គ្នា​នេះ នាង​បានបញ្ជាក់​ថា នាង​តែង​តែ​ចាត់​ទុក​ខ្លួន​ឯង​ជា​មនុស្ស​ស្រី តាំងពី​​កុមារភាពមក​ម្ល៉េះ​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia