បរទេស៖ បិសាចក្រហម Manchester United ត្រៀមប្រជែងជាមួយ Tottenham និង West Ham ដើម្បីដេញ​ថ្លៃចុះហត្ថលេខា​នាំយកអ្នកចាំទី Sam Johnstone ពីក្លឹប West Bromwich ។ ស្របពេល David de Gea អាចនិងចាកចេញពីទឹកដី Old Trafford នារដូវក្តៅបន្ទាប់ពីគ្រូបង្វឹកលោក  Ole Gunnar Solskjaer ត្រៀមនិងដោះដូរអ្នកចាំទីមុនយុទ្ធនាការរដូវកាល​ថ្មី​២០២១-២០២២ចាប់ផ្តើម ។

Sam Johnstone - Wikipedia

Jan Oblakរបស់At.Madrid, Hugo Lloris របស់Tottenham  និង Mike Maignan  របស់ក្រុមLille និងអតីតអ្នកចាំ​ទី​Man.Utdរបស់ក្រុម West Brom កីឡាករ Tom Heatonពួកគេទាំងបួន​នាក់សុទ្ធតែមានទំនាក់ទំនង​ក្នុងការផ្លាស់​មក​កាន់​ទឹកដីMan.Utd ផងដែរ។ ប្រភពពីESPN បានចុះផ្សាយថា Johnstoneកីឡាកវ័យ២៨ ឆ្នាំខាងលើបានក្លាយជា​កីឡាករក្នុង​បញ្ជី​សំរាំងរបស់លោក Solskjaer ខណៈដែលរូបគេកំពុងព្យាយាមជួយក្រុមWest Brom គេចចេញពីតំបន់កាត់​ចោល​។​ប្រភពបន្តថាWest Ham និងប្រជែងនាំយកអ្នកចាំទីរូបនេះព្រោះលោក David Moyesនិងផ្តល់តួនាទីជម្រើសដំបូងសម្រាប់  កីឡាកររអន្តរជាតិអង់គ្លេសរូបនេះរីឯលោកSolskjaer វិញត្រៀម​ផ្តល់តួនាទីជម្រើសទី២ប៉ុណ្ណោះប្រសិនជាDe Gea ចាកចេញ​​។

West Brom's Sam Johnstone: 'It hurts when people slag footballers off' | West Bromwich Albion | The Guardian

Johnstone បានចាកចេញទៅWest Brom ជាអចិន្ត្រៃយ៍នៅឆ្នាំ ២០១៨ និងបង្ហាញទម្រង់លេងបានល្អដោយមិនរបូតគ្រាប់​បាល់ដល់ទៅ៦ ប្រកួតក្នុងចំណោមការប្រកួតសរុប៣៣ដង នៅក្របខ័ណ្ឌ Premier League៕

 

ប្រភពព័ត៍មាន៖ Sportsmole