បរទេស៖ ក្រុមជើងឯក Carabao Cup ៤សម័យកាលជាប់គ្នា Man. City កំពុងពិចារណាលើការចុះហត្ថលេខានាំយកខ្សែបម្រើ Yves Bissouma ពីក្លឹបBrighton ដើម្បីមកជំនួស Fernandinho ស្របពេលកីឡាករអន្តរជាតិប្រេស៊ីលវ័យ ៣៦ ឆ្នាំរូបនេះកិច្ចសន្យារបស់ខ្លួននិងត្រូវអស់សុពលភាពនៅចុងបញ្ចប់នៃរដូវកាលនេះហើយ។ ការពិតMan City ចង់បាន Declan Rice ពីក្លឹប West Ham ប៉ុន្តែតម្លៃខ្លួនខ្ពស់ដល់ទៅ៩០លានផោនទើបលោក Pep Guardiola បង្វែរការចាប់អារម្មណ៏មកលើកីឡាកររូបនេះវិញ។

គួរកត់សម្គាល់ថា Bissouma វ័យ២៤ឆ្នាំ រូបនេះបានក្លាយជាសមាជិកដ៏សំខាន់សម្រាប់ក្រុមរហស្សនាមសត្វរំពេរក្រោយ ផ្ទេរពីក្លឹប Lilleនៅលីកកំពូលបារាំងមកកាន់ក្របខណ្ឌPremier League នៅក្នុងឆ្នាំ ២០១៨ ដោយបានបង្ហាញទម្រង់លេងគួរ អោយចាប់អារម្មណ៏ពីមួយឆ្នាំទៅមួយឆ្នាំ។

យោងគេហទំព័រ The Mirror បានចុះផ្សាយថា ក្រុមនាំមុខកំពូលតារាង Man.City និងត្រៀម ដេញថ្លៃនូវទឹកប្រាក់ចំនួន៣០លានផោនដើម្បីប្រជែងជាមួយក្លឹប Arsenal, Everton, Tottenham និង West Ham ដែលមានចំណាប់អារម្មណ៏ចង់បានកីឡាករអន្តរជាតិកូឌីវ័រមករួមក្រុមផងដែរនោះ។ Bissouma បានបង្ហាញខ្លួនចំនួន ៣២ លើកសម្រាប់ក្រុម Brighton នៅក្របខណ្ឌ Premier League ក្នុងរដូវកាលនេះដោយស៊ុតបញ្ចូលទីបាន ១ គ្រាប់ពេលចាញ់ Everton កាលពីខែតុលាឆ្នាំមុន៕
ប្រភពព័ត៍មាន៖ Sportsmole
