បរទេស៖ លោក Unai Emery បានបញ្ជាក់ប្រាប់ថា Villarreal មិនខ្លាចរអាក្នុងការប្រឈមជាមួយគូប្រជែងគឺក្រុមបិសាចក្រហម Man United សម្រាប់​ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League នោះទេបន្ទាប់ពីក្រុមរបស់លោកបានផ្តួលទម្លាក់អតីតក្រុម Arsenal កាលពីថ្ងៃ​ព្រហស្បតិ៍​ក្រោយការប្រកួតសរុបទាំងពីរជើងក្រុមអេស្បាញទទួលបានលទ្ធផល២ទល់និង១ បន្ទាប់ពីម្ចាស់ផ្ទះArsenal មិនអាចវាយបក ផ្តួល​ក្រុមភ្ញៀវVillareal នៅជើងទី២បាន។

Villarreal boss Unai Emery insists he knew his side 'had to suffer' in order to beat ex-club Arsenal | Daily Mail Online

អតីតគ្រូបង្វឹកដែលមានប្រវត្តិនាំ Sevilla ឈ្នះពានEuropa League ដល់ទៅ៣ឆ្នាំជាប់ៗគ្នា សញ្ជាតិអេស្បាញ Emery បាន​បញ្ជាក់​ប្រាប់គេហទំព័រASថាៈយើងដឹងថាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Gdansk ប្រទេសប៉ូឡូញនាថ្ងៃទី២៦ខែឧសភា​ខាង​មុខ​នេះ តែខ្ញុំមិនចង់លឺដល់ពេលនោះទេ។​ក្រោយឆ្លងកាត់វគ្គជម្រុះបានយ៉ាងល្អនិងបានផ្តួលArsenal មុនឈានទៅវគ្គផ្តាច់ព្រ័ត្រគឺពិតជា​រឿង​ពិបាកបំផុតមួយ ។

Villarreal boss Unai Emery insists he knew his side 'had to suffer' in order to beat ex-club Arsenal – Aktuelle Boulevard Nachrichten und Fotogalerien zu Stars, Sternchen,…

ទោះបី​ដឹង​ថា​យើង​នឹង​រងសម្ពាធសម្រាប់ការប្រកួតនោះប៉ុន្តែការ​ចេះគ្រប់គ្រងពេលវេលាដោយមិនជួបភាព តានតឹងខ្លាំង​ធ្វើអោយក្រុមសម្រេចបានលទ្ធផលល្អ៕

 

ប្រភពព័ត៍មាន៖ Daily Mail