បរទេស៖ Andres Iniesta បានធ្វើឱ្យអ្នកគាំទ្របាល់ទាត់នៅជុំវិញពិភពលោកពេញចិត្តជាថ្មីម្តងទៀតយ៉ាងខ្លាំង​ក្រោយពីរូបគេបានបន្ត កុងត្រាថ្មីរយៈពេល ២ ឆ្នាំជាមួយក្លឹប Vissel Kobe នៅលីកកំពូលជប៉ុនបន្តទៀត។ ដូច្នេះសុពលភាពនេះ និងធ្វើអោយ វីរ បុរសដែលបាន ជួយជម្រើសជាតិអេស្បាញឈ្នះពានWorld Cup កាលពីឆ្នាំ២០១០ខិតកាន់តែកៀកវ័យ ៤០ ឆ្នាំបន្ទាប់ ពីរូបគេបដិសេធមិនព្រមចូលនិវត្តន៏ពីអាជីពនោះ។

Andrés Iniesta

Iniesta កីឡាករប្រវត្តិសាស្រ្តរបស់ក្រុមBarcelona រូបនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីចំពេលដែលរូបគេឈាន ចូលវ័យ ៣៧ ឆ្នាំខណៈដែលក្លឹប Vissel បានដាក់លេខអាវរបស់Iniestaនៅលើបណ្តាញសង្គម​ដើម្បីចូលរួមរីករាយនឹងការ បន្តស្នាក់នៅយូរអង្វែងជាមួយក្លឹបបន្តទៀតនោះ។

Andrés Iniesta seguirá en Vissel Kobe por dos años más - TyC Sports
ក្រោយចាកចេញពីBarcelona នៅឆ្នាំ២០១៨Iniesta បានបង្ហាញវត្តមានចំនួន ៧៧ លើកនៅគ្រប់ការប្រកួតទាំងអស់ សម្រាប់ Vissel ក្នុងរយៈពេល ៣ រដូវកាលនៅJ- League ដោយរកបាន ១៦ គ្រាប់និងAssist ១៨ ដង និងបាន ជួយ ក្លឹប លើកពានEmperor Cup  និងពានJapanese  Super Cup៕

 

ប្រភពព័ត៍មាន៖ Daily Mail